ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ស្លាប់ម្នាក់ របួសម្នាក់នៅស្រុកបវេល

បាត់ដំបង: នៅវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចក្រុមទី៩ ភូមិកំពង់ឆ្នាំង១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូនៅផ្លូវជាតិលេខ៥៧បេ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរបួស។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំ២០១៥ ពាក់ស្លាកលេខ ប-ប 1P2120 ជិះគ្នា២នាក់ ឈ្មោះ ឡោះ ឡាយ និង ឈ្មោះ ហៀន ឡោះ បើកបរដោយឈ្មោះ ឡោះ ឡាយ ភេទប្រុស អាយុ១៥ឆ្នាំ ។ ចំណែករថយន្តម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ សេរីឆ្នាំ ១៩៩៧ ពាក់ស្លាកលេខ 2A0715 ប-ប បើកបរដោយឈ្មោះ សុខ ឌី ប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិបឹងពពូល ឃុំបឹងប្រាំស្រុកបវេលខេត្ត ប-ប បណ្ដាលឲ្យស្លាប់ម្នាក់ឈ្មោះ ហៀន ឡោះ អាយុ៥១ឆ្នាំ និងម្នាក់ទៀតរបួសស្រាល។

ករណីនេះដែរសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីម៉ូតូមិនគោរពសិទ្ធិអទិភាព ចំណែករថយន្តបើកបរល្បឿនលឿន៕

មតិយោបល់