ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update៖ ចំនួនមនុស្សស្លាប់ បានកើនទ្បើងដល់ ១៦ នាក់ ក្រោយការរអិលបាក់ដី នៅប្រទេសស្រីលង្កា

ស្រីលង្កាៈ កងកម្លាំងទាហានក្នុងស្រុក បាននិយាយថា ចំនួនមនុស្សស្លាប់ បានកើនទ្បើងដល់ ១៦ នាក់ហើយ ស្របពេលដែលមនុស្ស ជាច្រើននាក់ទៀតរងបួស ក្នុងឧប្បត្តិហេតុរអិលបាក់ដី ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង នៅស្រុក Aranayake ប្រទេសស្រីលង្កា។ នេះបើយោងតាមរយៈ សារព័តមានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។

មកទល់ពេលនេះ មនុស្សចំនួន ១៥០ នាក់ ត្រូវបានជួយសង្គ្រោះបន្ទាន់ និងសាកសពចំនួន ៥ ត្រូវបានក្រុមជួយសង្គ្រោះ ស្វែងរកឃើញ ខណៈដែលជាង ២០០ គ្រួសារទៀត កំពុងបាត់ខ្លួន។

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយថា ផ្ទះចំនួន ១១៤ ខ្នងត្រូវបានបំផ្លាញ ស្របពេលដែលមនុស្សចំនួន ២០០.០០០ នាក់ កំពុងរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ និង ១៣៧.០០០នាក់ទៀត ត្រូវបានជម្លៀសទៅកាន់ទីកន្លែងសុវត្ថិភាព៕

1414674186371_wps_76_epa04469683_Sri_Lankan_seimages index

មតិយោបល់