ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូជូនសង្សារទៅផ្ទះ លុះដល់ពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែមានជនសង្ស័យដែលមានគ្នា៤នាក់ បានធ្វើសកម្មភាពយកកាំភ្លើង ភ្ជង់វាយប្លន់យកម៉ូតូបានសម្រេចប្រញាប់គេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រោយនិងវត្តសន្សំកុសល ផ្លូវបេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលត្រូវក្រុមចោរប្លន់យកម៉ូតូទៅបាត់ខាងលើមានឈ្មោះ ទួន មករា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនទេសចរណ៍ ស្នាក់នៅ ម្តុំសំណង់១២ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក ហើយម៉ូតូដែលជនសង្ស័យ ប្លន់យកគឺម៉ាក ZOOMER-X ពណ៌ស 1FR-9158។
តាមសម្ដីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជូនសង្សាររបស់គាត់ពីផ្សារអ៊ីអន គោលបំណងត្រឡប់ផ្ទះរបស់នាង នៅម្តុំកើតហេតុខាងលើ ក៏ស្រាប់តែជនសង្ស័យ ៤នាក់ជិះម៉ូតូ២គ្រឿង ម៉ាកស្កុបពី១គ្រឿងនិងម៉ាក ឌ្រីមសង់ ១គ្រឿង បានមកជិះមកក្បែរ រួចធ្វើសកម្មភាព ដកកាំភ្លើងខ្លី មិនស្គាល់ម៉ាកភ្ជង់និងវាយក្បាលជនរងគ្រោះ បណ្ដាលឲ្យរងរបួសក្បាលខាងក្រោយ ហើយពួកគេទាំងនោះក៏លើកយកម៉ូតូ របស់ជនរងគ្រោះនាំគ្នាជិះចេញទៅបាត់អស់តែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះ បានបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល បឹងទំពុន ទាំងអារម្មណ៍សោកស្ដាយម៉ូតូរបស់ខ្លួនតែប៉ុណ្ណោះ៕
https://youtu.be/WAnyJj6T55A
មតិយោបល់