ព័ត៌មានជាតិ

អ្នកវិទ្យាសាស្ត្រអាហ្វ្រិកខាងត្បូង រកឃើញវីរុសបំប្លែងខ្លួនថ្មី COVID-19

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Joe Phaahla បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា វីរុសបំប្លែងខ្លួនថ្មី COVID-19 ត្រូវបានរកឃើញនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលអ្នកវិទ្យាសាស្ត្រនិយាយថា ជាការព្រួយបារម្ភ ដោយសារតែការប្រែប្រួលខ្ពស់របស់វា និងរាលដាលឆាប់រហ័ស។

រដ្ឋមន្ត្រីសុខាភិបាលបានពន្យល់ថា ខណ:ដែលដំបូងពួកគេជឿថា ចំនួនករណីឆ្លងកើនឡើងអាចបណ្តាលមកពីការប្រមូលផ្តុំគ្នានៅសាកលវិទ្យាល័យ ក្រោយមកអ្នកវិទ្យាសាស្ត្របានជូនដំណឹងទៅអាជ្ញាធរថា ពួកគេកំពុងសង្កេតមើលអ្វីដែលមើលទៅដូចជាវីរុសបំប្លែងខ្លួនថ្មី។

លោកបាននិយាយថា វីរុសបំប្លែងខ្លួនថ្មីដែលបច្ចុប្បន្ន ត្រូវបានកំណត់ថាជាវីរុស B.1.1.529 ក៏ត្រូវបានរកឃើញ នៅក្នុងប្រទេសបូស្វាណាជា ប្រទេសអាហ្វ្រិកភាគខាងត្បូង និងទីក្រុងហុងកុង នៅលើអ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង។

 

មតិយោបល់