ភ្នំពេញៈ ជនសង្សយ័ម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ធ្វើសកម្មភាពចូលបន្ទប់ជួល បម្រុងលួចយកទ្រព្យសម្បត្តិ ម្ចាស់គេទាន់ចាប់វាយទ្រមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យចាត់ការបន្ត។
ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលជាន់ទី៣ តាមបណ្តោយផ្លូវវែងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជនីភ្នំពេញ។
យោងតាមសម្តីម្ចាស់បន្ទប់ជួល ឈ្មោះសុខ នីម អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកលក់សំបកកង់រថយន្ត ស្នាក់នៅចំណុចបន្ទប់ជួលកើតហេតុខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចុះមកធ្វើការនៅក្រុមហ៊ុនលក់សំបកកង់រថយន្ត នៅខាងក្រោមបន្ទប់ជួល របស់គាត់ ក៏លេចមុខជនសង្សយ័២នាក់ ជិះម៉ូតូ១គ្រឿងពុំចាំម៉ាក បានដឹកគ្នាមកឈប់មុខក្រុមហ៊ុនលក់សំបកកង់រថយន្ត ហើយមានជនសង្ស័យម្នាក់បានឡើងគាស់សោ ទ្វារបន្ទប់ជួល របស់គាត់ចូលសម្ងំលាក់ខ្លួនបម្រុងនិងលួចយកទ្រព្យសម្បត្តិ ខណៈនោះគាត់ក៏បានឡើងទៅមើលក៏ឃើញសោ ទ្វាររបើកក៏មានការផ្អើលឆោរឡោរដល់អ្នកជិតខាង ជួយពទ្ធ័ចាប់ជនសង្សយ័បានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀត បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្សយ័ខាងលើ មានឈ្មោះ ម៉ាប់ ហុង អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកម្ចាស់បន្ទប់ជួលខាងលើក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្ទឹងមានជយ័ផងដែរ។
បច្ចុប្បន្ននជនសង្សយ័ខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរបន្ត នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យចាត់ការតាមនិតិវិធិច្បាប់៕
https://youtu.be/w2AYgnQDkNk
មតិយោបល់