ព័ត៌មានជាតិ

កសិករម្នាក់នៅខេត្តត្បូងឃ្មុំ ឈ្នះរង្វាន់១០០លានរៀលពី ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ត្បូងឃ្មុំៈ បុរសម្នាក់ជាកសិករ រស់នៅខេត្តត្បូងឃ្មុំ មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់សុទ្ធចំនួន១០០លានរៀល កាលពីចុងសប្ដាហ៍កន្លងទៅនេះ។ បុរសដែលមានមហាសំណាងរូបនេះមានឈ្មោះ ហេង ចិត្ត អាយុ៣០ឆ្នាំ បច្ចុប្បន្នមានមុខរបរជាកសិរ មានអាសយដ្ឋាននៅភូមិម៉ាស៊ីន ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ថ្លែងប្រាប់ក្រុមការងារជាអ្នកតំណាងក្រុមហ៊ុន ចុះទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល ដល់លំនៅឋានផ្ទាល់ ដែលស្ថិតនៅទីតាំងភូមិសាស្ត្រខាងលើនេះ លោក ហេង ចិត្ត បានរៀបរាប់ប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះ សម្រាប់កម្រិតជីវភាពគ្រួសារ គឺមានភាពលំបាកគួរសម ព្រោះគ្មានមុខរបរអ្វីក្រៅពីធ្វើស្រែចម្ការបន្តិចបន្តួច ដើម្បីចិញ្ចឹមគ្រួសារដែលមានកូនតូចៗចំនួន២នាក់នៅក្នុងបន្ទុក។
លោកបានបន្តឱ្យដឹងទៀតថា៖ ស្ទើរតែរាល់ថ្ងៃ លោកតែងស្រមៃថា ខ្លួននឹងមានសំណាងបានឈ្នះរង្វាន់ ១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដូចគេដែរ ទើបអាចកែប្រែជីវភាពគ្រួសាររបស់លោកឱ្យបានល្អប្រសើរ ហើយក៏ព្យាយាមទទួលទានស្ទើររាល់ថ្ងៃ។

លោកបន្តឱ្យដឹងទៀតថា ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់មកពីស្រែ និងអង្គុយសម្រាកឱ្យបាត់ហត់បន្តិច លោកបានប្រើកូនឱ្យទៅទិញភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវចំនួន១កំប៉ុងមកទទួលទាន លុះនៅពេលយកមកគាស់ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះ លោកពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំង ហើយបានហៅអ្នកភូមិ ដែលស្ថិតនៅជិតគ្នាឱ្យជួយមើល រួមជាមួយនឹងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង ។
លោកបានបញ្ជាក់ថា ទឹកប្រាក់រង្វាន់ដ៏សន្ធឹកសន្ធាប់នេះ គឺពិតជាមានសារសំខាន់ចំពោះជីវភាពគ្រួសាររបស់លោកខ្លាំងណាស់ ហើយក្រោយពីទទួលបាន លោកនឹងយកមួយចំនួនទៅសង់បំណុលគេ និងទិញដីស្រែសម្រាប់បង្កបង្កើនផល ហើយទុកមួយចំនួនទៀត សម្រាប់បង្កើតមុខរបរ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។ ភេសជ្ជៈប៉ូវកម្លាំង ពិតជាមានរង្វាន់ប្រាក់លានពិតៗ ។

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់ នូវចំនួនទឹកប្រាក់សុទ្ធ ១០០លានរៀល កើនឡើងដល់ ១០០ រង្វាន់ , បន្ថែមទឹកប្រាក់ចំនួន ១០ លានរៀល ចំនួន១០០ រង្វាន់, ម៉ូតូ HONDA Dream កើនឡើងដល់ ១០០ រង្វាន់ , ទូរស័ព្ទដៃ iPhone កើនឡើងដល់ ១០០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់១កំប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕

មតិយោបល់