ព័ត៌មានជាតិ

ទៅយកកូនមិនបានហើយ! ត្រូវខាងប្រពន្ធព្រួតវាយដល់មុខប៉ុស្តិ៍នរគបាលអូរឫស្សី៣

ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា មាន បងប្អូនខាងប្រពន្ធ៣ទៅ៤នាក់ ព្រួតវាយប្តីដល់មុខប៉ុស្តិ៍អូរឫស្សី៣ គ្មានមន្ត្រីនរគបាលហ៊ានឃាត់ឡើយ នេះពេលថ្ងៃហ៊ានវាយប៉ុណ្ណឹងហើយ ទម្រាំពេលយប់វិញមិនដឹងកាប់ស្លាប់គ្នានៅកណ្តាលថ្នល់ ។

ករណីហិង្សាខាងប្រពន្ធព្រួតវាយប្តីនេះ កើតឡើងកាលពីម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ខាងមុខប៉ុស្តិ៍នរគបាលអូរឫស្សី៣ ផ្លូវ១៦៤ សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

យោងតាមសម្តី ជា ខាន់នី ភេទប្រុស អាយុ២៩ឆ្នាំ ដែលជាប្អូនប្រុស ខាងប្តីបានប្រាប់ថា មុនមានករណីហិង្សាខាងស្រីព្រួតវាយបងប្រុសជាប្តីទៅយកកូនប្រុសអាយុ២០ខែ ធ្លាប់មានរឿងកើតឡើង១លើកមកហើយនៅម៉ោង៩យប់ ថ្ងៃទី២៩ មេសា ២០១៧ នៅម្តុំអាគារបូរីកីឡា ផ្លូវ២១១ ក្រុម១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយខាងប្រពន្ធបានបញ្ជាឲ្យបងប្អូនចាំវាយប្តីដែលជាបងប្រុស ពេលទៅមើលកូន និងថែមទាំងស្អែកប្រាប់ប្រជាពលរដ្ឋថាចោរៗទៀត ដើម្បីឲ្យប្រជាពលរដ្ឋយល់ច្រឡំនិងព្រួតវាយ តែសំណាងល្អត្រូវបានបកស្រាយរឿងទាន់ពេល ។

មកដល់លើកទី២នេះ បងប្រុសដែលជាប្តីបានមកយកម៉ូតូផ្ញើនៅខាងមុខផ្សារសេរីភាព ស្រាប់តែខាងប្រពន្ធមានគ្នាចំនួន៣ទៅ៤នាក់ បានព្រួតវាយរត់រហូតមកដល់ខាងមុខប៉ុស្តិ៍នរគបាលអូរឫស្សី៣ ត្រូវបានខាងប្រពន្ធព្រួតវាយមិនខ្លាចនរគបាលនិងច្បាប់សោះឡើយ ។

ក្រោយកើតហេតុនរគបាលប៉ុស្តិ៍អូរឫស្សី៣ មិនបានទទួលពាក្យប្តឹងនិងឃាត់ខ្លួនជនបង្កទាំង៣ឬ៤នាក់ទេ ថែមទាំងមានមន្ត្រីនរគបាលជួយសម្របសម្រួលថាជារឿងដណ្តើមកូនគ្នា តែរឿងបង្កហិង្សាមិនបានលើកយកមកអនុវត្តន៍ទេ៕

https://youtu.be/rOjU55LZ00s

មតិយោបល់