ព័ត៌មានជាតិ

ក្មេងទំនើង ២ក្រុម បង្កការកាប់ចាក់គ្នា បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល នៅស្រុកបាណន់

បាត់ដំបង: នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៥និង៥៨នាទី មានករណីហិង្សាដោយចេតនាមួយកើតឡើង ភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដោយក្រុមក្មេងទំនើងចំនួន ០២ក្រុម បានជិះម៉ូតូនិងកាំបិតផងបង្កការកាប់ចាក់គ្នា បណ្តាលឲ្យក្មេងទំនើងមួយក្រុម ទទួលរងរបួសមាន៖
១-ឈ្មោះ ប៉ិច ធារា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិអង្គ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង (របួសស្រាល)។
២-ឈ្មោះ ណង សុថៃលិក ភេទប្រុស អាយុ ២០ ឆ្នាំ នៅសង្កាត់វត្តគរ ក្រុង/ខេត្តបាត់ដំបង (របួសស្រាល)។
៣-ឈ្មោះ វ៉ាន់ សុធី ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅ សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង (របួសធ្ងន់ )។

ករណីខាងលើ បន្ទាប់ពីរងរបួសក្រុមជនរងគ្រោះបានជិះម៉ូតូគេចខ្លួនមក ដល់ភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ក៏ស្រាប់ តែក្រុមជនល្មើសដដែលបានតាមមកទាន់ហើយធ្វើសកម្មភាពវាយបំផ្លាញម៉ូតូ ១គ្រឿង ម៉ាកវីវ៉ា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1C-8555 របស់ជនរងគ្រោះឈ្មោះ ណង សុថៃលិក ខាងលើបណ្ដាលឲ្យខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុភ្លាមៗ តាមបទបញ្ជារបស់លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ បានបញ្ជាដឹកនាំដល់អធិការនគរបាលស្រុកបាណន់ ធ្វើការស្រាវជ្រាវ រហូតឈានទៅឃាត់ខ្លួនជនសង័្សយបានម្នាក់ក្នុងចំណោមបក្ខពួកផ្សេងទៀត។

ជនសង័្សយឈ្មោះ យឿន សុខលីន ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

បច្ចុប្បន្នជនស័ង្សយកំពុងធ្វើការស្រាវជ្រាវ និងចាត់ការទៅតាមផ្លូវច្បាប់ ចំពោះបក្ខពួកផ្សេងទៀត នគរបាលកំពុងស្រាវជ្រាបន្ត៕

មតិយោបល់