ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបល្បែងសុីសងយោគីអ្នកលេងរត់គេចខ្លួនអស់បន្សល់ទុកស្បែកជើងនិងម៉ូតូ១គ្រឿង…

កំពត:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកបន្ទាយមាសបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៏ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ខែ សីហាឆ្នាំ២០២៣ វេលាម៉ោង ២នឹង៣០នាទី តាមបទបញ្ជារបស់លោកវរសេនីយ៍ឯក នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស បានចាត់កម្លាំងក្រុមពិសេសនៃអធិដ្ឋាន
នគរបាលស្រុកបន្ទាយមាស បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃទន្លេ ចុះទៅបង្ក្រាបល្បែងស៊ីសងខុសច្បាប់(យោគី)១កន្លែង ស្ថិតនៅភូមិសំរោងចិន ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត។ពេលកម្លាំងទៅដល់ អ្នកញៀនល្បែងទាំងអស់នោះ បានរត់គេចខ្លួនអស់បន្សល់ទុកនូវប៉ាយយ៉ូគីមួយផ្ទាំង ក្រដាសកាត់ ១ដុំ ស្បែកជើងមួយចំនួនម៉ូតូចំនួន ១ គ្រឿងនិងសម្ភារ:មួយចំនួនទៀត ហើយយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកបន្ទាយមាស និងរុះរើ តុង រោង រួចដុតចោលតែម្តង។

មតិយោបល់