ព័ត៌មានជាតិ

កម្លាំងនគរបាលបង្រ្កាបរថយន្តដឹកសត្វត្រកួតនិងអណ្ដើកដែលឈ្មួញមានបំណងនាំចេញទៅប្រទេសវៀតណាម

ភ្នំពេញ: កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ បានបង្រា្កបរថយន្តស៊ីណា មួយគ្រឿង មានដឹកសត្វព្រៃ ស្ថិតតាមបណ្តោយផ្លូវវ៉េងស្រេង បំណងឆ្ពោះទៅខេត្តតាកែវ ហើយដឹកបន្តទៅប្រទេសវៀតណាម។

សត្វទាំងនោះ មានត្រកួត និងអណ្តើកមានទម្ងន់ប្រហែលជាង ៦០០គីឡូក្រាម ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ ។

រថយន្ត Toyotasienna ឆ្នាំ២០០៥ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-9751 (ត្រូវសមត្ថកិច្ចឃាត់) ដែលដឹកសត្វព្រៃខុសច្បាប់រួមមានត្រកួត ៣៥៦គីឡូក្រាម អណ្តើក ២៨៦គីឡូក្រាម បើកបរដោយឈ្មោះ ឈាង រ៉េត ភេទប្រុស អាយុ​ ៥៨ឆ្នាំ មានអាស័យដ្ឋាន ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ៕

មតិយោបល់