នៅក្នុងពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនមានបញ្ហាក្នុងការទទួលទានដំណេកណាស់ ព្រោះអាចបណ្តាលមកភាពតានតឹងនៃសម្ពាធការងារ បញ្ហាផ្ទាល់ខ្លួន និងជាពិសេសទម្លាប់អាក្រក់ មួយចំនួនដែលអ្នកប្រព្រឹត្តដោយមិនដឹងខ្លួន។ ខាងក្រោមនេះជាទម្លាប់អាក្រក់ ៥យ៉ាងដែលអ្នកត្រូវតែបញ្ឈប់ជាបន្ទាន់ ប្រសិនអ្នកចង់ទទួលដំណេកលក់ស្រួលយ៉ាងស្កប់ស្កាល់៖
១.ប្រើប្រាស់គ្រឿងស្រវឹង
ការជួបជុំគ្នា ផឹកស្រានៅពេលល្ងាចបន្ទាប់ចេញពីធ្វើការ ឬជួបជុំគ្នាក្នុងឳកាសណាមួយ ស្ទើរតែក្លាយទៅជាទម្លាប់មួយសម្រាប់ប្រជាពលខ្មែរមួយចំនួនធំ។ ប៉ុន្តែការសេធគ្រឿងមិនត្រឹមតែបំផ្លាញសុខភាពរបស់អ្នកនោះទេ វាធ្វើការតួនាទីខួរក្បាលចុះខ្សោយ ហើយមិនអាចធ្វើឲ្យអ្នកងងុយគេងពេលយប់។ ម្យ៉ាងទៀតប្រសិនបើអ្នកគេងលក់ អ្នកប្រាកដជាត្រូវការទៅបន្ទាប់ច្រើនដងនៅពេលយប់ ដែលរំខានការទទួលដំណេករបស់អ្នកយ៉ាងខ្លាំង។
២.ប្រើឧបករណ៍អេឡិចត្រូនិច
ប្រើឧបករណ៍អេឡិចត្រូនិច ដូចជាស្មាតហ្វូន ឬកុំព្យូទ័រ នៅពេលយប់មិនត្រឹមតែប៉ះភ្នែក និងសុខភាពនោះទេរបស់អ្នក តែវាបានធ្វើឲ្យអារម្មណ៍របស់អ្នកមិនស្ងប់ល្អ
ដើម្បីទទួលទានដំណេកឲ្យលក់ស្រួលបានឡើយ។
៣.ពិសារអាហារនៅពេលយប់
ការទទួលទានអាហានៅពេលយប់ ជាពិសេសមុនពេលចូលគេង២ម៉ោង បានធ្វើការក្រពះត្រូវដំណើរការ ហើយខ្លួនប្រាណរបស់អ្នកមិនបានសម្រាក ហើយអ្នកអាចនឹងមិនមានអារម្មណ៍ចង់ចូលគេងឡើយ។
៤.ចូលគេងមិនទៀងម៉ោង
ការចូលគេងដោយការ មិនមានពេលវេលាកំណត់យ៉ាងតឹងរឹងមួយនោះទេ ពោលចូលគេងតាមតែចិត្តនឹងឃើញ គឺអាចធ្វើរាងកាយ ជាពិសេសខួរក្បាលរបស់អ្នក
មិនអាចសម្របខ្លួនបាន ដែលជាហេតុធ្វើឲ្យពិបាកចូលគេង និងគេងលក់មិនស្រួលឡើយ។
៥.ទម្លាប់ផឹកកាហ្វេ នៅពេលល្ងាច
ទោះនៅពេលល្ងាចក៏ដោយ អ្នកមិនគួរទទួលទានកាហ្វេ ឬភេសជ្ជៈដែលជាតិកាហ្វេអ៊ីនឡើយ ពោលគឺរយៈពេល ៤ទៅ៥ម៉ោងមុនពេលចូលគេង ព្រោះដូចអ្នកដឹងស្រាប់ហើយ ជាតិកាហ្វេអ៊ីន ត្រូវបានគេប្រើដើម្បីឱ្យមានអារម្មណ៍ភ្លឺស្វាង ដើម្បីបំពេញការងារនៅពេលថ្ងៃ៕
មតិយោបល់