ភ្នំពេញៈ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោវេសន៍ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួល ដោយលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយ លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយនិងនគរបាលគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនឹងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ និងនគរបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យនិងឆែកឆេរការស្នាក់នៅ និងការប្រកបការងារ របស់ជនបរទេសនៅដែលកំពុងស្នាក់នៅក្នុងភូមិគ្រឹះមហាលាភ រកឃើញជនជាតិស្បែកខ្មៅជាង១០នាក់ យកធ្វើការសាកសួរ។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិគ្រឹះមហាលាភ តាមបណ្តោយផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងនោះសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យនិងឃាត់ខ្លួន ជនបរទេសជាជនជាតិស្បែកខ្មៅជាង១០នាក់ បន្ទាប់ពីរកឃើញថា ពួកគាត់បានលួចឆ្លងដែនខុសច្បាប់ ចូលមកស្នាក់នៅនិងប្រកបការងារក្នុងប្រទេសកម្ពុជាដោយពុំមានឯកសារត្រឹមត្រូវស្របតាមច្បាប់ប្រទេសកម្ពុជា ហើយពេលនេះ សមត្ថកិច្ចកំពុងតែបន្តឆេកឆេរ និងត្រួតពិនិត្យនៅឡើយ ៕






មតិយោបល់