ព័ត៌មានជាតិ

យុវជន២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធ័ករណីគ្រឿងញៀន

ភ្នំពេញ: យុវជនចំនួន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាននគរបានខណ្ឌសែនសុខ ពាក់ពន្ធ័ករណីប្រើប្រាស់គ្រឿងញៀន។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ឈានចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅតាមចិញ្ចើមសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះប៉ិន វណ្ណ: ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅភូមិគោកឃ្នាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ និងជនសង្ស័យទី២ឈ្មោះ ណាត ឌីណា អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិគោកឃ្នាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា បានល្បាតក្នុងមូលដ្ឋានលុះមកដល់ចំណុចកើតហេតុ ឃើញជនសង្ស័យ២នាក់ឈរនៅចិញ្ចើមផ្លូវសហព័ន្ធរុស្ស៊ីកន្លែងស្ងាត់ មានការសង្ស័យក៏ហៅសួនាំដោយមានការសង្ស័យក៏នាំខ្លួនជនសង្ស័យទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ហើយផ្នែកជំនាញបានធ្វើតេស្តតាមរយ:ទឹកនោម ឃើញមានសារធាតុញៀនប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់