ព័ត៌មានជាតិ

ដើរលួចស្ទើរតែជាអាជីព! ចុងក្រោយសមត្ថកិច្ចខណ្ឌឬស្សីកែវក្របួចជាប់

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីលួចកុំព្យូទ័រនិងទូរសព្វដៃ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៤១២ ផ្លូវបេតុង ក្រុមទី១០ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

កម្លាំងល្បាតខណ្ឌប៉ុស្តិ៍ បានលឺសម្រែកថាចោរៗ សមត្ថកិច្ចអន្តរាគមន៍ឃាត់បានជនសង្ស័យភ្លាមៗនៅកន្លែងកើតហេតុ ជនសង្ស័យឈ្មោះ ប៊ុន សុភា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវរថភ្លើង
ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ មុខរបរមិនពិប្រាកដ ជាមុខសញ្ញាចាស់មិនរៀងចាល។ ចំណែកជនរងគ្រោះឈ្មោះ កែវ មាស
ភេទប្រុស អាយុ៦៧ឆ្នាំ មានទីលំនៅផ្ទះលេខ៤១២ ក្រុមទី១០ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ មុខរបរ វិស្វករ។ ក្នុងនោះដកហូតបាន ទូរសព្ទ ម៉ាកណូគារ១គ្រឿង, កុំព្យូទ័រ១គ្រឿងម៉ាក Phone។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងសាកសួរកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការទៅផ្លូវច្បាប់៕

មតិយោបល់