កំពង់ធំៈ កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅភូមិល្ហុង ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ធម្មជាតិ គឺរន្ទះបាញ់យុវជនម្នាក់ស្លាប់។
ជនរងគ្រោះមានឈ្មោះ ហាន លីន ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សសាលារៀនថ្នាក់ទី១១ នៅវិទ្យាល័យរុងរឿង។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីសាលាតែម្នាក់ឯងទៅផ្ទះ ខណៈដែលមេឃរៀបភ្លៀង លុះជិះមកដល់ចំណុចព្រៃលោកតាសុខខាងជើងភូមិ ក៏ត្រូវរន្ទះបាញ់ស្លាប់នៅនឹងកន្លែង។
ចំពោះសាកសព ត្រូវបានសមត្ថកិច្ចបានប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់