ព្រះសីហនុៈ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣០នាទី បានសហការជាមួយ កម្លាំងនគរបាលទីស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី ធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នូវជនជាតិចិនចំនួន ០១នាក់។
នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិចិននេះ មានឈ្មោះ QIU RUI ភេទប្រុស អាយុ ៣០ឆ្នាំ ត្រូវបានខាងស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ ឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ មានអង្គការចាត់តាំងបែបម៉ាហ្វៀ ដែលប្រព្រឹត្តនៅប្រទេសចិន និងបានបណ្តេញចេញឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ DR5356 (KOS-CHN) ឆ្ពោះទៅប្រទេសដើមវិញ ដោយហាមចូលប្រទេសរយៈពេល ០៣ឆ្នាំ៕
មតិយោបល់