នៅរសៀលថ្ងៃ៣ ឩសភានេះ តារាសម្ដែងកញ្ញា ទឹម រដ្ឋា ត្រូវបានតែងតាំងជាអ្នកតំណាងប្រចាំហាងកែសម្ផស្ស ហ្ស៊ីណូ ជំនួសតំណែងអ្នកនាង សារ៉ាយ សក្ខណា ដែលជាម្ចាស់ហាង។ កញ្ញាក៍បានបង្ហាញពីជំហដាំសក់ និង ចិញ្ចើម ដែលមានជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដែលនាំមកដល់ដោយហាងមួយនេះផងដែរ។
ប្រភពពីអ្នកទទួលខុសត្រូវហាងបានអះអាងថាកាលពីមុនហាងនេះដែលជាម្ចាស់ហាងគឺជា Brand Ambassader តែដោយសារតែអ្នកនាងឩស្សាហ៍ចេញទៅអាមេរិកពេកទើបសម្រេចតែងតាំងទឹម រដ្ឋាអោយកាន់តំណែងជំនួស។ យ៉ាងណាមិញ មានការបញ្ជាក់ថា ទឹម រដ្ឋាមិនមានកុងត្រាជាឆ្នាំជាមួយនឹង ហ្ស៊ីណូឡើយ ដោយនឹងបន្តឬបញ្ចប់អាស្រ័យលើជំហររបស់ ទឹម រដ្ឋា ប៉ុណ្ណោះ។
ខាងក្រោមជាកិច្ចសម្ភាសន៍ក្រោយពីក្លាយជាតំណាង ហ្ស៊ីណូ របស់ទឹម រដ្ឋា ជំនួសសារ៉ាយ សក្ខណា ដែលជាម្ចាស់ហាង និងធ្លាប់ជាតំណាងផ្ដាច់មុខ:
https://www.youtube.com/watch?v=pL05vH29mW4
មតិយោបល់