ព័ត៌មានសិល្បៈ និងកម្សាន្ត

សុខ សោម៉ាវត្តី បង្កប់អាថ៌កំបាំង ក្នុងក្រអៅបេះដូង ខណៈជម្លោះស្នេហា ថ្មោងថ្មីចាប់ផ្តើមប្រះឆា

ភ្នំពេញ: បើទោះជាបានសារភាពជាសាធារណៈថា នាងពិតជាបានបែកបាក់ពីលោក ទូច ដាណារ៉ា កូនប្រុសរបស់នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋាកអង្គរក្ស ក៏ដោយ ក៏តារាសម្ដែងស្រីល្បីឈ្មោះ សុខ សោម៉ាវត្តី បដិសេធមិនបង្ហើបឲ្យដឹងពីហេតុផលដែលនាំឲ្យនាង និងស្វាមីបែកគ្នានោះឡើយ ពោលហាក់មានមន្ទិលសង្ស័យ។

នាងនិយាយក្នុងពិធីសម្ពោធរឿង «អ្នកនាងម្ចាស់ឡឺកឺ» ថា ខ្លួនពិតជាបែកបាក់ប្ដីមែន ប៉ុន្តែសម្រាប់រឿងលម្អិតគឺ នាងសុំសិទ្ធិមិនធ្វើការឆ្លើយសំនួរនោះឡើយ។ នាងបញ្ជាក់យ៉ាងខ្លីថាពេលនេះ រូបនេះគឺនៅលីវជាថ្មីម្ដងហើយ ក៏មានន័យគ្រប់គ្រាន់ ថានាង និងកូនប្រុសមន្ត្រីជាន់ខ្ពស់លែងជាប្ដីប្រពន្ធនឹងគ្នាទៀតដែរ។

តារាសិល្បៈជាច្រើនបានអះអាងថាអ្នកនាង និងស្វាមីលែងគ្នាស្ងាត់ៗដោយសារតែពួកគេអត់មានអេតាស៊ីវិល ហើយចំណងស្នេហ៍បែកបាក់នោះ មានរយៈពេលប្រមាណ១ឆ្នាំមកហើយ ទើបនាងសម្រេចចិត្តវេចបង្វិចចុះចេញពីវីឡាស្កឹមស្កៃរបស់លោក ទូច ដាណារ៉ា ហើយចេញមកថតរឿងយ៉ាងសស្រាក់សស្រាំយកប្រាក់ចិញ្ចឹមខ្លួន។

ប្រភពដដែលបញ្ជាក់ថា កូនស្រីរបស់នាង គឺស្ថិតនៅក្រោមបន្ទុករបស់ឪពុកម្ដាយក្មេក ប៉ុន្តែភាគីខាងប្រុសផ្ដល់សិទ្ធិគ្រប់គ្រាន់ឲ្យនាងឡើងចុះទៅមើលកូន។ មានការបញ្ជាក់ថា ស្វាមីរបស់នាងជាបុរសសំបូរស្នេហ៍ទើបជាមូលហេតុដែលនាំឲ្យមានការបែកបាក់ ប៉ុន្តែនៅក្នុងពេលនេះក៏មានតម្រុយថា សុខ សោម៉ាវត្តី មានអ្នកតាមចែចូវផងដែរ បន្ទាប់ពីការលែងលះរបស់នាង និងប្ដីដាច់ស្រេចយូរមកហើយ៕

tram tram1 tram2 tram3 tram4 tram5 tram6 tram7

មតិយោបល់