ភ្នំពេញៈ ស្រ្តីម្នាក់ មិនដឹងជាមានបញ្ហាអ្វីទេ ក៏គិតខ្លីដាច់ចិត្តលោតសម្លាប់ខ្លួន ពីលើខុនដូ៩៩៩ ជាន់ទី៥ បណ្ដាលឲ្យបោកក្បាល និងបាក់ដៃ រងរបួសយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ នៅវេលាម៉ោង៧ ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ស្រ្តីរងគ្រោះមានឈ្មោះ តូ នី អាយុ២៤ឆ្នាំ ស្នាក់នៅខុនដូរកើតហេតុខាងលើ។ ក្រោយឃើញហេតុការណ៍ដូច្នេះ ប្រជាពលរដ្ឋ ព្រមទាំងអាជ្ញាធរ ក៏បានទាក់ទងហៅរថយន្តពេទ្យ ឲ្យដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ផងដែរ។
ខណៈនេះ គេនៅមិនទាន់ដឹងពីមូលហេតុ នៃការធ្វើអត្តឃាតនេះនៅឡើយទេ។
ព័ត៌មានលម្អិតPost News នឹងផ្សាយជូនបន្តទៀត៕
មតិយោបល់