ព័ត៌មានបច្ចេកវិទ្យា

អ្នកប្រើ Galaxy S6 /S6 Edge មួយចំនួនកុំទាន់អន់ចិត្ត ប្រព័ន្ធ Android ទម្លាក់កំណែថ្មីឲ្យហើយ!

កាលពីខែមុន Galaxy S6 /S6 Edge ទទួលចែកចាយដោយក្រុមហ៊ុន Sprint និង Verizon ទទួលបានកំណែ Android 7.0 Nougat រួចហើយ នៅឡើយតែ Galaxy S6 /S6 Edge របស់ក្រុមហ៊ុន AT&T ទេ។

ប៉ុន្តែមកដល់ពេលនេះ អ្នកដែលកំពុងប្រើប្រាស់ Galaxy S6 /S6 Edge ទាំងអស់ អាចទទួលបានកំណែថ្មីនៃប្រព័ន្ធ Android ជំនាន់ 7 ហៅថា Nougat ដ៏ពេញនិយម និងអស្ចារ្យនេះបានគ្រប់គ្នាហើយ។

កំណែថ្មីនេះ ត្រូវដាក់ឲ្យទាញយកក្នុងទំហំចន្លោះពី 1.2 ទៅ 1.3 GB អាស្រ័យលើប្រភេទទូរស័ព្ទរបស់អ្នក។ ដូចនេះ អ្នកគួរតែភ្ជាប់ស្មាតហ្វូនជាមួយនឹង Wi-Fi ដើម្បីឲ្យដំណើរការទាញយកនេះ ទទួលបានជោគជ័យ។

គួរបញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ពាំនាំមកជាមួយមុខងារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្លាស់ប្តូរលក្ខណ:ប្រើប្រាស់របស់ប្រព័ន្ធកម្មវិធីទូរស័ព្ទរបស់ខ្លួនបានយ៉ាងសម្បូរបែប និងតាមចិត្តចង់ រាប់បញ្ចូលទាំងផ្ទាំងផ្តល់ដំណឹងថ្មី ផ្ទាំងរំលេចព័ត៌មា​នជាប់លើអេក្រង់ និងមុខងារបង្កើនល្បឿន និងរយ:ពេលប្រើប្រាស់ថ្មផងដែរ៕

ប្រភពព័ត៌មាន៖ androidauthority.com

មតិយោបល់