ព័ត៌មានជាតិ

គោ១ក្បាលទៀតហើយ! ដែលត្រូវរន្ទះបាញ់ងាប់

កណ្តាល: ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណីរន្ទះបាញ់បណ្តាលឲ្យងាប់គោញីមួយក្បាល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ នៅទីចំណុចកោះខ្ចៅ ភូមិតាស្គរ ឃុំសារិកាកែវស្រុកល្វាឯម ខេត្តកណ្តាល។

ម្ចាស់គោឈ្មោះហេង ថុន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ម្ចាស់គោដឹកគោចេញពីផ្ទះយកទៅចងឲ្យស៊ីស្មៅនៅចំណុចបឹងកោះខ្ចៅ ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងមានរន្ទះបាញ់ ចំគោបណ្តាលឲ្យងាប់គោញីផើម ពណ៌ស មួយក្បាលតែម្តង៕

មតិយោបល់