ភ្នំពេញៈ យោងតាមសេចក្តីជូណដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា ករណីដាច់ចរន្តពីអនុស្ថានីយទី៥ (GS5-F8) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖
១.ភូមិក្រាំងអង្រ្កង និងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់
២.ភូមិគោកឃ្លាង ភូមិរោងចក្រ ភូមិច្រះ ភូមិត្រពាំងស្វាយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី
៣.ភូមិបន្លារស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ
៤.សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
មូលហេតុបណ្តាលមកពីបាតុភូតរន្ទះបាញ់ដាច់ខ្សែបណ្តាញតង់ស្យុងមធ្យម(MV)។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១២ ថ្ងៃត្រង់។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន៕
មតិយោបល់