ព័ត៌មានជាតិ

ប៉ុនប៉ងរំលោភបងថ្លៃខ្លួន ក្នុងបន្ទប់ទឹក ត្រូវប្រពន្ធតាមទាន់ ជាប់ខ្នោះសមត្ថកិច្ច

កំពង់ស្ពឺៈ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១០ និង៣៥នាទី សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភបងថ្លៃខ្លួន ត្រង់ចំណុចបន្ទប់ទឹកក្នុងផ្ទះ នៅ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យឈ្មោះ សាន បូរឿន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅខេត្តខាងលើ។ ជនរងគ្រោះ ឈ្មោះ ញ.រ។

យោងតាមការអះអាងរបស់ជនរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ជនសង្ស័យ បានធ្វើសកម្មភាពមកលើខ្លួន ដែលត្រូវជាបងថ្លៃ តែមិនបានសម្រេច ដោយប្រពន្ធជនសង្ស័យបានមកទាន់។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់