ពោធិ៍សាត់ៈ មន្រ្តីនគរបាលស្រុកវាលវែង បានប្រាប់ Post News មានករណីរន្ទះបាញ់ បណ្តាលឲ្យមនុស្សម្នាក់និងម្នាក់ទៀតរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចអន្លង់ក្រូច ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ខេត្តពោធិ៍សាត់។
មន្ត្រីនគរបាលបានបន្តថា ជនរងគ្រោះទាំង២នាក់ ទី១មានឈ្មោះ ចេន ភេទស្រី អាយុ២០ឆ្នាំ មុខរបររកស៊ី ស្នាក់នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ បណ្តាលឲ្យស្លាប់ និងទី២ឈ្មោះ ឈន ញឹក ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ របួសធ្ងន់ ត្រូវបានបញ្ជូនមកមណ្ឌលសុខភាពប្រម៉ោយ។ ចំណែកសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត៕
មតិយោបល់