ភ្នំពេញៈ ពលករប្រុសស្រីចំនួន៣២នាក់ នាំគ្នាជិះរថយន្តឈ្នួល មកពីខេត្តកំពង់ឆ្នាំង មកកាន់ស្នាក់ការក្រុមហ៊ុនឈ្មោះ អាស៊ាន អេភី ដែលជាក្រុមហ៊ុននាំពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុន លុះមកដល់ក្រុមហ៊ុនបិទទ្វារផ្ទះល្វែង គ្មានអ្នកនៅទើបដឹងថាចាញ់បោកក្រុមហ៊ុនខាងលើ ។
ទីតាំងក្រុមហ៊ុន អាស៊ាន អេភី នេះមានទីតាំងស្ថិតនៅផ្លូវសហពន្ធ័រុស្សីមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមការផ្តល់ព័ត៌មានពីក្រុមពលករខាងលើ បានឲ្យដឹងថា ពួកគាត់ជាអ្នកនៅខេត្តកំពង់ឆ្នាំង ដោយសារពួកគាត់ដឹងថា ចាញ់បោកក្រុមហ៊ុនខាងលើនេះ ទើបពួកគាត់បាននាំគ្នា ជួលតាក់ស៊ី ជិះមកភ្នំពេញ ដើម្បីទទួលបានព័ត៌មានពិត។ លុះមកដល់ស្នាក់ការក្រុមហ៊ុន ទើបដឹងថា ចាញ់បោកពិតមែន។
ពួកគាត់បានបន្តទៀតថាក្រុមហ៊ុនខាងលើនេះ បាននាំបុគ្គលិក ទៅឃោសនាដល់ស្រុក ភូមិ របស់ពួកគាត់ ដោយសន្យាថា នឹងនាំពលករទៅធ្វើការនៅប្រទេសជប៉ុនដោយក្នុងការធ្វើតេស្តជាប់ ហើយក្រុមហ៊ុននឹងនាំពួកគាត់ទៅស្នាក់នៅ និងហ្វឹកហាត់ ការងារ នៅប្រទេសជប៉ុន ដោយធានាថាឲ្យពួកគាត់ខ្ចីលុយក្នុងម្នាក់ៗ៣,៥០០ដុល្លារអាមេរិក ដោយក្រុមហ៊ុននេះតម្រូវឲ្យពួកគាត់បង់សេវាឲ្យក្រុមលើកទី១ម្នាក់៥០ដុល្លារ លុះនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ម្សិលមិញនេះក្រុមហ៊ុនខាងលើបានចុះទៅទារថ្លៃសេវាចំនួន១៥០ដុល្លារបន្ថែមទៀត សរុបម្នាក់២០០ដុល្លារអាមេរិក
ដោយមានការសង្ស័យ ពួកគាត់ក៏នាំគ្នាទាក់ទងទៅកាន់មេការ តែទាក់ទងមិនបាន ក៏មានការសង្សយ័ទើបព្រឹកមិញនេះ នៅថ្ងៃទី៥ ខែឧសភា ពួកគាត់នាំគ្នាមកកាន់ស្នាក់អាស៊ាន អេភី នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តែបែរជាខាងការិយាល័យខាងលើ បានរើ ស្លាកយីហោអស់ ហើយចាក់សោផ្ទះជិតឈឹង រង់ចាំដាច់បាយ ដាច់ទឹក តាំងព្រឹករហូតដល់ល្ងាច ដោយដឹងថាចាញ់បោកក្រុមហ៊ុន អាស៊ាន អេភី នេះទើបពួកគាត់នាំឡើងរថយន្តត្រឡប់ទៅស្រុកកំណើតវិញ ទាំងក្តីអស់សង្ឃឹមរៀងៗខ្លួន៕
https://youtu.be/jAqAyrJ33O8
មតិយោបល់