ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យសម្ភារៈជាច្រើនរងការខូចខាត នៅខណ្ឌចំការមន

ភ្នំពេញ: ថ្ងៃសុក្រ ២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០២និង៤៥ នាទី ទៀបភ្លឺ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យសម្ភារ:ជាច្រើនរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ២៧១ស្ទួនក្រុម១៦ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ម្ចាស់រងគ្រោះឈ្មោះ អ៊ុន សំអុល ភេទប្រុស អាយុ ៦០ ឆ្នាំ មុខរបរនៅផ្ទះ ។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ។ ករណីនេះបណ្តាលឲ្យឆេះផ្ទះ ថ្ម បេតុង មានទំហំ០៤ម៉ែត្រ×១២ម៉ែត្រ ខូចខាតសម្ភារ:៖
– កង្ហារ -គ្រែប្រអប់ តុទូនឹងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ហើយក៏គ្មានមនុស្សស្លាប់ ឬក៏រងគ្រោះថ្នាក់នោះដែរ ។

កម្លាំងសមត្ថកិច្ច បានចេញរថយន្តរបស់ការិយាល័យ អគ្គិភ័យចំនួន០១ គ្រឿង ប្រើប្រាស់ទឹកអស់០១ឡានស្មើ០៦ម៉ែត្រគូប ។
ពន្លត់ចប់នៅវេលាម៉ោង ០៣និង០៥ នាទី ទៀបភ្លឺនាថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់