បើទោះបីជាស្ថិតនៅក្នុងលក្ខខណ្ឌបែបណាក៏ដោយ ទារកដែលទើបនឹងកើតមិនអាចទទួលទានវត្ថុធាតុរាវអ្វីផ្សេងក្រៅពីទឹកដោះម្តាយតែមួយមុខគត់នោះឡើយ។ ព្រោះទឹកដោះម្តាយមានផ្ទុកជាតិទឹករហូតដល់ទៅ ៨៨ភាគរយ ដែលសមល្មមនឹងអាចផ្គត់ផ្គង់ជាតិទឹកគ្រប់គ្រាន់សម្រាប់ទារកហើយ។ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ការឲ្យទារកដែលមានអាយុតិចជាង៦ខែទទួលទានទឹកច្រើនពេក អាចនាំមកនូវផលវិបាកជាច្រើនដល់សុខភាព ដូច្នេះឪពុកម្តាយគ្រប់រូបគួរតែចង់ចាំទុក។

ទារកទើបនឹងកើត
ទឹកដោះដំបូង គឺជាអាហារដ៏មានសារៈសំខាន់ខ្លាំងបំផុតសម្រាប់ទារកទើបនឹងកើត ហើយសូម្បីតែរយៈប៉ុន្មានខែបន្ទាប់ក៏ដោយ។ ប៉ុន្តែស្ត្រីសម័យនេះចូលចិត្តបំបៅកូនដោយប្រើទឹកដោះគោជំនួសវិញ នេះមានន័យថា អ្នកបានលាយទឹកឲ្យទារកទទួលទានរួចទៅហើយ។
ទារកមានអាយុចាប់ពី១-៣ខែ
អ្នកត្រូវចងចាំថា ការឲ្យទារកទើបនឹងកើតទទួលទានទឹកច្រើនពេកអាចបណ្តោលឲ្យបែកពពុះមាត់ ប៉ះពាល់ដល់ខួរក្បាល និងបេះដូង។ លើសពីនេះទៅទៀត ការទទួលទានទឹកអាចធ្វើឲ្យទារកមានអារម្មណ៍ថាឆ្អែត មិនព្រមបៅដោះឡើយ។
ទារកមានអាយុចាប់ពី៤-៦ខែ
ការផ្តល់ទឹកឲ្យទារកទទួលទានក្នុងអំឡុងពេលនេះ អាចមិនមានគ្រោះថ្នាក់នោះទេ ក៏ប៉ុន្តែអ្នកកុំទាន់ឲ្យពួកគេទទួលទានអី។ ព្រោះក្នុងទឹកដោះម្តាយ មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយអាចបំពេញភាពស្រែកឃ្លានរបស់ទារកបាន។

ទារកមានអាយុលើស៦ខែ
ការផ្តល់ទឹកឲ្យទារកវ័យលើ៦ខែ ទទួលទានទឹកមួយថ្ងៃ២ដង ជារឿងមួយដ៏ល្អ ព្រោះទារកអាចចាប់ផ្តើមអាចទទួលយកអាហាររឹង និងជាតិទឹកក្នុងបរិមាណតិចតួច។ ក៏ប៉ុន្តែអ្វីដែលចាំបាច់បំផុតនោះ អ្នកម្តាយត្រុវបំបៅដោះកូនរហូតដល់អាយុ៦ខែ ទើបបន្ថែមអាហារផ្សេងៗ។
ផលប៉ះពាល់នៃការឲ្យទារកក្រោម៦ខែទទួលទានទឹក
ការផ្តល់ទឹកឲ្យទារកក្រោម៦ខែទទួលទានច្រើនពេក អាចរំខានដល់ការស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗនៅក្នុងទឹកដោះម្តាយ។ លើសពីនេះទៅទៀត វាអាចបណ្តោលឲ្យទារកពុល ព្រោះទឹកអាចផ្លាស់ប្តូរតុល្យភាពអេឡិចត្រូលីតនៅក្នុងរាងកាយរបស់ទារក ហើយងាយនឹងកើតបញ្ហាហើមពោះថែមទៀត។
អាស្រ័យហេតុនេះ ឪពុកម្តាយគ្រប់រូបត្រូវចងចាំថា ដើម្បីធានាសុវត្ថិភាពចំពោះទារកទើបនឹងកើត អ្នកត្រូវរងចាំរហូតដល់ពួកគេមានអាយុ៦ខែ ទើបឲ្យទទួលទានទឹកបាន៕
មតិយោបល់