ព័ត៌មានកីឡា

ប្រវត្តិខ្លះៗពី វេស្ទើនភ្នំពេញ និង អាសុីអឺរ៉ុប មុនជួបគ្នារសៀលថ្ងៃអាទិត្យនេះ

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០១៧ សប្តាហ៍ទី១០ ក្រុមបាល់ទាត់ វេស្ទើនភ្នំពេញ ត្រូវទទួលក្រុមភ្ញៀវ អាសុីអឺរ៉ុបយូណាយធីត នាថ្ងៃអាទិត្យទី ០៧ ​ខែឧសភានេះ នៅវេលាម៉ោង ៣រសៀល លើវាលស្មៅសប្បនិម្មិតនៃកីឡដ្ឋានវេស្ទើន។

ស្ថិតិប្រវត្តិជួបគ្នា ៦ ប្រកួតរវាងក្រុមទាំងពី វេស្ទើនភ្នំពេញ ធ្លាប់ឈ្នះ ៣ដង អាសុីអឺរ៉ុបយូណាយធីត ធ្លាប់ឈ្នះ ១ដង និងស្មើគ្នា ២ដង។ ងាកមកមើលទិន្នន័យសរុបរវាងក្រុមទាំងពីរវិញម្តង៖

– រដូវកាល ២០១៤ ថ្ងៃទី ០២ ខែ កុម្ភៈ ជើងទី១៖​ វេស្ទើនភ្នំពេញ ៣-១ អាសុីអឺរ៉ុបយូណាយធីត
– រដូវកាល ២០១៤ ថ្ងៃទី ២៥ ខែ ឧសភា ជើងទី២៖ អាសុីអឺរ៉ុបយូណាយធីត ២-២ វេស្ទើនភ្នំពេញ
– រដូវកាល ២០១៥ ថ្ងៃទី ១៨ ខែ កក្កដា ជើងទី១៖ អាសុីអឺរ៉ុបយូណាយធីត ២-១ វេស្ទើនភ្នំពេញ
– រដូវកាល ២០១៥ ថ្ងៃទី ១៩ ខែ កញ្ញា ជើងទី២៖ វេស្ទើនភ្នំពេញ ២-១ អាសុីអឺរ៉ុបយូណាយធីត
– រដូវកាល ២០១៦ ថ្ងៃទី ០១ ខែ ឧសភា ជើងទី១៖ អាសុីអឺរ៉ុបយូណាយធីត ៣-៣ វេស្ទើនភ្នំពេញ
– រដូវកាល ២០១៦ ថ្ងៃទី ១៤ ខែ សីហា ជើងទី២៖ វេស្ទើនភ្នំពេញ ៣-១ អាសុីអឺរ៉ុបយូណាយធីត

ក្រុមវេស្ទើនភ្នំពេញ បើគិតត្រឹមសប្តាហ៍ទី ១០ នេះ ប្រកួតបាន​ ៩លើក ឈ្នះ ៣ដង ស្មើរ ៣ដង និងចាញ់ ៣ដង កំពុងមាន ១២ ពិន្ទុក្នុងដៃ ឈរនៅចំណាត់ថ្នាក់លេខ ៦ ខណៈដែលក្រុម អាសុីអឺរ៉ុបយូណាយធីត ប្រកួត ៩លើក កន្លងមក ក្នុងនោះឈ្នះ ២ដង ស្មើរ ១ដង និងចាញ់ ៦ដង ដោយមាន ៧ ពិន្ទុនៅក្នុងដៃ ឈរនៅចំណាត់ថ្នាក់លេខ ១០ ៕

មតិយោបល់