ព័ត៌មានជាតិ

រថយន្តដឹកដីព្រលះគ្នាជាមួយម៉ូតូសណ្តោងរម៉កដឹកទឹកក រងរបួសធ្ងន់ម្នាក់

សៀមរាប: លោកអធិការស្រុកជីក្រែង បានប្រាប់ Post News ថា កាលពីថ្ងៃទី០៦ ខែឧសភា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកដីបើកបុកម៉ូតូសណ្តោងរម៉កដឹកទឹកកក បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ នៅលើផ្លូវជាតិលេខ 6 ភូមិកំពង់ក្តី ឃុំកំពង់ក្តី ខាងលិចធានាគារអេស៊ីលីដា ខេត្តសៀមរាប។

ហេតុការណ៍នេះ បង្កទ្បើងដោយរថយន្តដឹកដី បើកក្នុងទិសដៅពីលិចទៅកើត រួចបត់ឆ្លងផ្លូវទៅជើង ក៏ទៅបុកម៉ូតូសណ្តោងរម៉កដឹកទឹកកក ដែលបើកក្នុងទិសដៅពីកើតទៅលិច បណ្ដាលឲ្យអ្នកបើក
រម៉កម៉ូតូរងរបួសធ្ងន់។

ជងរងគ្រោះ ឈ្មោះ ស្ងួន សម្បត្តិ ភេទ ប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិអូររូង ឃុំពង្រក្រោម ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ចំណែកឯអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុមន្ត្រីជំនាញ បានចុះវាស់វែងយករថយន្ត មករក្សាទុកនៅអធិការនគរបាលស្រុក រង់ចាំការដោះស្រាយតាមនិតិវិធីនៅពេលក្រោយ ៕

មតិយោបល់