ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ បង្កទ្បើងដោយខ្លួនឯង រងរបួសធ្ងន់ស្រាលមនុស្ស០៦ នាក់ នៅកំពង់ធំ

កំពង់ធំ: លោកប្រធានការិយាល័យចរាចរណ៍ នៃស្នងនគរបាលខេត្តកំពង់ធំ បានប្រាប់ Post News ថា កាលពីវេលាម៉ោង ៣ និង៥៨ នាទីរសៀលថ្ងៃទី០៦ ខែឧសភា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កទ្បើងដោយខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលមនុស្សចំនួន ០៦ នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៦ (ចំណុចកោងផ្លូវវាងក្រុងស្ទឹងសែន) ភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

រថយន្តបង្កម៉ាក ហ៊ីយ៉ិនដាយ ពណ៌ស ពាក់ស្លាកលេខសៀមរាប 3A.2184 បើកបរដោយឈ្មោះ អែម ជុយ ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅ ភូមិអូររលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកឯអ្នករួមដំណើរមានចំនួន ០៥នាក់ គឺទី១- ឈ្មោះ សួង.សារ៉ន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជាងឆ្លាក់រូប (របួសស្រាល) ទី២- ឈ្មោះ ង៉ោ ផលឡែន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរធ្វើស្រែ (របួសស្រាល) ទី៣- ឈ្មោះ ង៉ោ ផល្លា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជាងឆ្លាក់រូប របួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ទី៤- ឈ្មោះ ធឿន ភេប្រុស អាយុ ៣៥ឆ្នាំ មុខរបរជាងឆ្លាក់រូប (របួសធ្ងន់) ដោយអ្នកទាំង ០៤ ស្នាក់នៅភូមិ សំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និតទី៥- ឈ្មោះ វ៉ាន់.នី អាយុ ២៥ឆ្នាំ មុខរបរកម្មករ (របួសធ្ងន់) ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងដោយសារអ្នកបើកបររថយន្តឈ្មោះ អែម.ជុយ បើកបររថយន្តមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះវាស់វែង និងកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯវត្ថុតាងវិញ ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ័នគរបាលរដ្ឋបាលអាចារ្យលាក់ ៕

មតិយោបល់