ព្រះសីហនុៈ កាលពីវេលម៉ោង ០៤ និង៥០ នាទីថ្ងៃទី០៦ ខែឧសភានេះ កម្លាំងជំនាញ បានឃាត់ខ្លួនជនជាតិចិនចំនួន០២នាក់ ពីបទបើកល្បែងខុសច្បាប់ តាមប្រព័ន្ធអ៊ិនធើណេត នៅសណ្ឋាគារអូស៊ានផាក ស្ថិតក្នុងក្រុមទី៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
ជនសង្ស័យទី១ ឈ្មោះ CHEN JIAZHOU ភេទប្រុស ជនជាតិចិន អាយុ ២២ឆ្នាំ កាន់លិខិតឆ្លង ដែនលេខ E 69940599 មានសុពលភាព 01.03.2026 ទិដ្ឋាកាលេខ EI 010 63839 មានសុពលភាព 06.12.2017 ស្នាក់នៅសណ្ឋាគារខាងលើ មុខរបរបុគ្គលិកអនឡាញ និងទី២ ឈ្មោះ WU CANRUI ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែន លេខ E 94769952 មានសុពលភាព 08.02.2027 ទិដ្ឋាកាលេខ EI 01058148 មានសុពលភាព 09.04.2018 ស្នាក់នៅសណ្ឋាគារខាងលើ មុខរបរបុគ្គលិកអនឡាញ ។
បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង តាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់