បន្ទាយមានជ័យៈ តាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីម៉ោងប្រហែល ០១ និង៣០ នាទីរសៀលថ្ងៃទី១៩ ខែកញ្ញានេះ មានក្មេងប្រុស២នាក់ បានលង់ទឹកនៅចំណុចទ្វារទឹកហូរអាងអូរខៃដន ខណៈដែលឪពុកម្តាយរបស់ពួកគេ បាននាំទៅលេងទឹកថ្ងៃវេនទី១៤ នៃពិធីកាន់បិណ្ឌភ្ជុំបុណ្យ ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ហេតុការណ៍នេះដែរ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសមត្ថកិច្ច និងអ្នកស្រុកនាំគ្នា ចុះរាវរកព្រោងព្រាត ដោយសង្គ្រោះទាន់ពេលបានម្នាក់ ខណៈក្មេងប្រុសម្នាក់ទៀត ទាល់តែម៉ោង ៤រសៀលថ្ងៃដដែល ទើបរកឃើញគឺស្លាប់បាត់បង់ជីវិតទៅហើយ។
តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងបន្ថែមថា ក្មេងរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ ភាស់ វ័នត្រា ភេទប្រុស អាយុ៦ឆ្នាំ (នៅមានជីវិត) និងទី២ ឈ្មោះ រ៉េន រ៉ា ភេទប្រុស អាយុ១០ឆ្នាំ (ស្លាប់) ដោយពួកគេទាំង២ មានទីលំនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
បច្ចុប្បន្នសពក្មេងរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនឪពុកម្តាយយកទៅលំនៅឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់