ព័ត៌មានជាតិ

ស្រ្តីម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលទាំងព្រឹក!

កណ្តាលៈ ស្រ្តីម្នាក់ ខ្យល់គស្លាប់នៅក្នុងបន្ទប់ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទី ព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ផ្ទះជួលជាន់ខាង
លើ នៅភូមិត្នោតដើម ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ិត ភក្តី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ កម្មកានារីរោងចក្រតៃយាង នៅភូមិ ឃុំកើតហេតុខាងលើ នៅលីវ មានទីលំនៅភូមិដំបូកមានលក្ខ ឃុំទំនប់ធំ ស្រុកពញ្ញាឮ ខេត្តកណ្តាល ។

តាមការសួរបំភ្លឺរបស់បងស្រីឈ្មោះ វ៉ិត រ៉ានី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មកានារីរោងចក្រតៃយាង នៅភូមិត្នោតដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ប្អូនរបស់គាត់ពីមុនមកមានជំងឺខ្វះគ្រាប់ឈាម លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះដេកបន្ទប់ជួលលេខ៧ ២នាក់បងស្រី នៅថ្ងៃ៦ខែឆ្នាំដដែល បងស្រីក៏ទៅលេងផ្ទះប្អូននៅម្នាក់ឯង លុះដល់ម៉ោងប្រហែល៣និង១០នាទីទាបភ្លឺ ថ្ងៃទី៧ខែឆ្នាំដដែល ក្មេងស្រីនោះក៏បានក្រោកទៅសុំគេចូលទៅដេកបន្ទប់លេខ៦នៅក្បែរនោះ ហើយបានត្អូញត្អែរថាឈឺក្បាលវិលមុខ អ្នកនៅក្នុងបន្ទប់លេខ៦ រកកោសខ្យល់ឲ្យ តែជនរងគ្រោះមិនឲ្យកោស ហើយអ្នកទាំងនោះបានឲ្យប្រេងកូឡាលាប ដេកទាល់ភ្លឺទៅ ដល់ម៉ោងប្រហែល៧និង១០នាទី អ្នកទាំងនោះមិនឃើញជនរងគ្រោះក្រោក ហើយបានដាស់ឲ្យងើប ស្រាប់តែមិនដឹងខ្លួន ក៏នាំគ្នាយកទៅពេទ្យមណ្ឌលសុខភាពស្រុកអង្គស្នួល លោកគ្រូពេទ្យ បានពិនិត្យ ថាជនរងគ្រោះបានស្លាប់ទៅហើយ ដោយសារជំងឺខ្យល់គ បងប្អូនក៏យកមកផ្ទះជួលវិញ។ ផ្នែកជំនាញនគរបាលពិនិត្យវិភាគកន្លែងកើតហេតុស្រុក បានពិនិត្យ សព ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យស្រុក មេភូមិ បងប្អូនជនរងគ្រោះ នគរបាលប៉ុស្តិ៍។ ការសន្និដ្ឋានផ្នែកជំនាញនិងលោកគ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារ ខ្យល់គ ពិតប្រាកមែន។

ចំពោះសាកសព ត្រូវបានសមត្ដកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់