ព័ត៌មានជាតិ

ថ្នាំញៀន៧២គ្រាប់ និងជនសង្ស័យ៥នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបាន នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: បង្ក្រាបករណី ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ចាប់បាន៦នាក់ ដកហូតបាន៧២គ្រាប់ និងកូនសោរកាច់ករម៉ូតូមួយគ្រឿង នៅចំណុចភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាទ្បៃ ខេត្តបន្ទាយមានជ័យ នាវេលាម៉ោង១០និង៤៥នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២0១៦នេះ។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការណ៍ជាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងបេង និងកម្លាំងអធិការនគរបាលស្រុកម៉ាទ្បៃ ចូលចាប់នាក់ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅនិងផ្ទះឈ្មោះ ឈឿង សារុន ហៅ តៅ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតបា្រកដ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាទ្បៃ ខេត្តបន្ទាយមានជ័យ និងបក្ខពួក ៤នាក់ទៀត រួមមាន៖
ទី១. ឈ្មោះ ភាជ សេរី ភេទប្រុស អាយុ៣៣ឆ្នាំ កើតនៅភូមិថ្មី ឃុំបឹងបេង ស្រុកម៉ាទ្បៃ ខេត្តបន្ទាយមានជ័យ មុខរបរធ្វើជាងដែក
ទី២. ឈ្មោះ អឿន ភីនឿន ភេទប្រុស អាយុ២៥ឆ្នាំ កើតនៅភូមិទំនប់តាកួន ឃុំឃ្លាំង ស្រុកបរវិល ខេត្តបាត់ដំបង មុខរបរជាងដែក
ទី៣. ឈ្មោះ ហ៊ិន ផាន់ណូ ភេទប្រុស អាយុ២៥ឆ្នាំ កើតនៅភូមិដំរីកូន ឃុំជំពូវន័ ស្រុកជុំគីរី ខេត្តកំពត មុខរបរកម្មករ បច្ចុប្បន្នរស់នៅ ភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាទ្បៃ ខេត្តបន្ទាយមានជ័យ
ទី៤. ឈ្មោះ សុខ សុធឿន ភេទប្រុស អាយុ២៨ឆ្នាំ កើតនៅភូមិអូរច្រាកកណ្តាល ខេត្តប៉ៃលិន មុខរបរ ធ្វើចម្ការ។

បច្ចុប្បន្នជនសង្ស័យទាំង ទាំងអស់ត្រូវបានសមត្ថកិច្ច ធ្វើសំណុំរឿងបញ្ជូនទៅតុលាការ៕

photo_2016-05-18_19-02-10 (2) photo_2016-05-18_19-02-10 photo_2016-05-18_19-02-11 photo_2016-05-18_19-02-12 photo_2016-05-18_19-02-06 photo_2016-05-18_19-02-07 (2) photo_2016-05-18_19-02-07 photo_2016-05-18_19-02-08 (2) photo_2016-05-18_19-02-08 photo_2016-05-18_19-02-09

 

មតិយោបល់