ព័ត៌មានជាតិ

ឡូ​ហ្គោ​​ក្រុ​ម​ហ៊ុ​ន​ Y​o​k​o​ha​m​a​ ​Ru​b​be​r​ ​តម្លៃ​​​ ​៤០​ ​លា​ន​ផោន​​​នឹ​ង​មាន​នៅ​លើ​អា​វក្រុ​ម​តោ​ខៀ​វ​​

ក្រុមតោខៀវ បាន​ធ្វើការអះអាងថា ​ពួកគេបាន​​កាន់ប៊ិច​ចុះហត្ថលេខា ​លើ​ “កិច្ចព្រមព្រៀង​ពាណិជ្ជកម្មដ៏ធំ​បំផុត ​មិនធ្លាប់មាន” ដោយចុះហត្ថលេខា ជាមួយនឹងក្រុមហ៊ុន Yokohama Rubber ។​
កិច្ចព្រមព្រៀងនេះដែរ មានរយៈពេល ៥ ឆ្នាំ ​ដោយចាប់ផ្តើមនៅរដូវកាលក្រោយ ហើយ​ឡូហ្គោ​របស់ក្រុមហ៊ុនផលិត សំបកយានយន្តនេះ នឹងមាននៅលើអាវយឺត របស់ ​ក្លិបតោខៀវ ។​
បើតាមប្រភព​ខាងលើ បាននិយាយថា ​ចំនួនទឹកប្រាក់ដែលចុះកិច្ចព្រមព្រៀងនេះ មានតម្លៃ ៤០ លានផោន ដែលជាចំនួនទឹកប្រាក់ដ៏ច្រើន ​ ខណៈដែល​កិច្ចព្រមព្រៀងជាមួយនឹង​​ Samsung កន្លងមកបានត្រឹមតែ ១៨ លានផោន ។​
លោក Bruce Buck ប្រធានក្លិបតោខៀវ បាននិយាយថា “តោខៀវ និងក្រុមហ៊ុនសំបកយានយន្ត គឺសមល្អឥតខ្ជោះ និងគ្នា ដើម្បីភាពជោគជ័យ” ។​
លោក​បានបន្ត ក្រុមហ៊ុន Yokohama នឹងដើរតួសំខាន់ ​ក្នុងការពង្រីកវិសាលភាពរបស់យើង ទៅកាន់ទីផ្សារ​ សហរដ្ឋអាមេរិក ៕​
Soccer - Chelsea New Shirt Sponsor Photo Call - Stamford Bridge

មតិយោបល់