ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈរួមជាមួយ រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ បានចុះធ្វើការត្រួតពិនិត្យគុណភាព បរិមាណ និងថ្លៃលក់រាយប្រេងឥន្ធនៈរបស់ស្ថានីយ/ដេប៉ូ នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ បានចំនួន៤ទីតាំង។
លទ្ធផល សមត្ថកិច្ចបានត្រួតពិនិត្យទីតាំងចំនួន៤ រកឃើញ៖ ខុសបរិមាណ ចំនួន១ទីតាំង , ខុសទាំងគុណភាព និងបរិមាណ ចំនួន១ទីតាំង , ត្រូវទាំងគុណភាព និងបរិមាណ ចំនួន២ទីតាំង និងតម្លៃលក់រាយត្រឹមត្រូវទាំង៤ទីតាំង៕
មតិយោបល់