ព័ត៌មានជាតិ

ទុកម៉ូតូហើយចូលធ្វើការ ស្រាប់តែចេញមកវិញបាត់ម៉ូតូបាត់

ភ្នំពេញ: បុរសម្នាក់និងសាច់ញាតិបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាប បន្ទាប់ពីទុកម៉ូតូនៅក្បែរកន្លែងធ្វើការស្រាប់តែចេញមកវិញបាត់ម៉ូតូតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសដែលត្រូវចោរកាចកម៉ូតូយកទៅនោះមានឈ្មោះ ហ៊ុន ប្រង អាយុ៣៩ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិឬស្សីកែវ ឃុំឬស្សីកែវ ស្រុកព្រែកប្រសប ខេត្តក្រចេះ។
ចំណែកម៉ូតូដែលបាត់ទៅនោះម៉ាកឌ្រីមសេ១២៦ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CK- 3422។

ប្រភព័ត៌មានសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូនៅក្បែរកន្លែងធ្វើការហើយចូលធ្វើការធម្មតាដោយចាក់សោកត្រឹមត្រូវ ស្រាប់តែចេញពីធ្វើកាមើលម៉ូតូបានបាត់ទៅហើយ។

ក្រោយពេលកើតហេតុជនរងគ្រោះនិងសាច់ញាតិបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាបទាំងសោកស្តាយ៕

//youtu.be/YlBoqNuqypM

មតិយោបល់