ជប៉ុនៈ ទីភ្នាក់ងារឧតុនិយមក្នុងប្រទេស (JMA) នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា មានករណីគ្រោះរញ្ជួយដីមួយកម្រិត ៦,៤ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រអូគីណាវ៉ារបស់កោះ Miyakejima ក្នុងខេត្តភាគខាងត្បូងប្រទេសជប៉ុន ប៉ុន្តែមិនសញ្ញាព្រមានពីរលកស៊ូណាមីនោះទេ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧។
គ្រោះរញ្ជួយដីនេះ បានកើតទ្បើងនៅវេលាម៉ោង ១០ និង៥៤ នាទីព្រឹក (ម៉ោងក្នុងស្រុក) ដែលវាមានអនុភាព វាយប្រហារក្នុងជម្រៅ១០ គីឡូម៉ែត្រ។
ហេតុការណ៍នេះ ត្រូវបានគេបញ្ជាក់ថា បានកើតទ្បើងនៅជុំវិញកោះ Miyakejima និងពីរទីតាំងទៀត នៅក្នុងតំបន់ Tarama និង Ishigaki ។
តាមប្រភពដដែល បានអះអាងថា «ទោះបីជារញ្ជួយដីនេះ អាចនឹងមានអនុភាពផ្លាស់ប្តូរកម្រិតទឹកសមុទ្រ នៅក្នុងតំបន់ឆ្នេរនោះក៏ពិតមែន ប៉ុន្តែវាមិនបានបណ្តាលឲ្យមានការខូចខាតនោះទេ៕
មតិយោបល់