ព័ត៌មានជាតិ

ជិះម៉ូតូទៅបុកស្លាកលេខម៉ូតូគេដួលរបួសជើងខ្លួនឯង ទារសំណង់ដល់ទៅ២០០ដុល្លារ

ភ្នំពេញ: បុរសជនជាតិឥស្លាមម្នាក់ ដឹកត្រីយកទៅលក់នៅផ្សាររងរបួសកជើងឆ្វេង ក្រោយពីជិះបុកស្លាកលេខម៉ូតូគេបន្តិច ទុបម៉ូតូមិនជាប់បណ្តាលឲ្យដួលទាមទារសំណង២០០ដុល្លារ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ កែងសួនច្បារដេអិន ផ្លូវ២១៥ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូចំនួន៣គ្រឿងបើកបរតាមផ្លូវ២១៥ ពីជើងទៅត្បូង ដោយមានម៉ូតូសង់កូរ៉េចាស់ ពាក់ស្លាកលេខ ភ្នំពេញ 1AU-5640 ដឹកទឹកនិងមានល្បឿនលឿនដោយជាន់ហ្វាំងមិនជាប់ ក៏ទៅបុកស្លាកលេខម៉ូតូ wave បន្តិចបន្តួច ក៏បណ្តាលឲ្យដួលខ្លួនឯងរងរបួសកជើងខាងឆ្វេងស្រាល ។ ដោយម៉ូតូ wave បើកបរតាមផ្លូវ២១៥ ឆ្លងកាត់ទទឹងផ្លូវ ត្រូវម៉ូតូសង់កូរ៉េដឹកត្រីបុកស្លាកលេខវៀចបន្តិច តែមិនដួលម៉ូតូទេ ត្រូវម្ចាស់ម៉ូតូដឹកត្រីទាមទារសំណង២០០ដុល្លារ តែម្ចាស់ម៉ូតូ wave ស្លាកលេខ ភ្នំពេញ 1Y-0728 មានតែ៥ម៉ឺនរៀលតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ នរគបាលចរាចរណ៍ខណ្ឌ៧មករា មកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និង ទុកពេលឲ្យភាគីទាំសង្ខាងសម្របសម្រួលបន្តិច ដោយខាងម្ចាស់ម៉ូតូខលប្រាប់បងប្អូនដើរខ្ចីលុយគេយកមកដោះស្រាយបញ្ហាខាងលើនេះ ។

ជាចុងក្រោយម្ចាស់ម៉ូតូសង់កូរ៉េជាជនជាតិខ្មែរឥស្លាម ទាមទារថ្លៃព្យាបាលចំនួន១០០ដុល្លារវិញ ដោយឃើញម្ចាស់ម៉ូតូ wave គ្មានលុយជាប់ខ្លួន ។ បញ្ហាគ្រោះថ្នាក់ចរាចររវាងម៉ូតូដឹកត្រីនិងម៉ូតូ wave ខាងត្រូវនរគបាលនាំយកទៅដោះស្រាយនៅអធិការដ្ឋាននរគបាលខណ្ឌ៧មករា ៕

//youtu.be/qjavKn-mBd8

មតិយោបល់