ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៨ ឧសភា កើតឡើង៦លើកស្លាប់១នាក់ ពាក់ពន្ធ័និងលោក ខេម

ភ្នំពេញ: យោងតាមរបាយការណ៍នគរបាលជាតិ បានឲ្យដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៦លើក យប់១លើក បណ្តាលឲ្យមនុស្សបុរសម្នាក់ស្លាប់ រងរបួសធ្ងន់៤នាក់ ស្រីម្នាក់ និងរបួសស្រាល ៦នាក់ ស្រីម្នាក់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ (គិតចាប់ពីម៉ោង២ រសៀលថ្ងៃទី១៧ ខែឧសភា ដល់ម៉ោង២ រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ )។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១២គ្រេឿង រួមមាន ម៉ូតូចំនួន៩គ្រេឿង និងរថយន្តធុនតូច ចំនួន៣គ្រេឿង។

មូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បេឿន១លើក ស្រវឹង២លើក និងមិនប្រកាន់ស្តាំ៣លើក ស្លាប់ម្នាក់។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៥នាក់។

គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិចំនួន៤លើក ផ្លូវខេត្ត-ក្រុងចំនួន១លើក និងផ្លូវលំចំនួន១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ៤លើក និងរថយន្តធុនតូច២លើក។

ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន រាជធានីភ្នំពេញ១លើក ស្លាប់១នាក់ និងខេត្តកែប២លើក របួស៤នាក់ ស្រីម្នាក់។

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន៤៣១៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១៧១៩គ្រឿង និងពិន័យសរុប ២៥៩៩គ្រឿង៕

photo_2016-05-18_07-15-35

មតិយោបល់