ព័ត៌មានជាតិ

ចតរថយន្តចោល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

ភ្នំពេញ: រថយន្តតូរីសមួយគ្រឿង ត្រូវបានគេយកមកចតទុកចោល រហូតដល់ទៅ៥ថ្ងៃ មិនឃើញម្ចាស់មកយកត្រឡប់ទៅវិញ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយកាណ៍ប្រាប់អាជ្ញាធរចុះមកពិនិត្យ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងជាង១០ព្រឹកស្ថិតនៅមុខផ្ទះប្រជាពលរដ្ឋ ក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តដែលត្រូវជនមិនស្គាល់មុខចតទុកចោលជាច្រើនថ្ងៃនោះម៉ាកតូរីសពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-1458។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម៉ោងប្រហែលជា៨យប់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ គាត់បានឮសំឡេងរថយន្តបើកពីទិសខាងលិច ស្រាប់តែមកឈប់នៅក្បែរមុខផ្ទះគាត់ ហើយគាត់ក៏មិនបានចាប់អារម្មណ៍ចេញក្រៅមកមើលដែរ ណាមួយយប់ហើយ ស្រាប់តែព្រឹកឡើងឃើញរថយន្តនៅកន្លែងកើតហេតុតែម្តង។

ក្រោយមកក៏បានរាយការណ៍ប្រាប់ប្រធានក្រុម នៅព្រឹកនេះឃើញសមត្ថកិច្ចទៅដល់កន្លែងកើតហេតុតែមិនទាន់ដឹងថាសមត្ថកិច្ចចាត់ការបែបណានោះទេចំពោះរថយន្តខាងលើ៕

មតិយោបល់