ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ នៅជ្រុងកំពង់ផែស៊ូជីង ខេត្តសៀមរាប

សៀមរាប: លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការដ្ឋាននគរបាលក្រុងសៀមរាប បានប្រាប់ Post News ថា កាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ មានករណី ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ នៅខាងលិចជ្រុងកំពង់ផែស៊ូជីង ស្ថិតនៅភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។

ចំពោះសាកសពពុំស្គាល់អត្តសញ្ញានទេ ស្លៀកខោខូប៊ូយ ជើងខ្លី អត់ពាក់អាវ។

ក្រោយពីក្រុមជំនាញពិនិត្យរួចបានសន្និដ្ឋានថា សពពិតជាលង់ទឹកស្លាប់ដោយខ្លួនឯងពិតប្រាកដមែន ដោយសពមានជំងឺវិកលចរិតផង។

បច្ចុប្បន្នសព ត្រូវប្រជាជននឹងប្រជាការពារ យកទៅបញ្ចុះនៅទូលប្រាសាទខាងត្បូងកំពង់ផែរស៊ូជីង៕

មតិយោបល់