ព័ត៌មានជាតិ

នារីដែលរងគ្រោះ បុរសជាសង្សារប្រើអំពើហិង្សា បានចូលខ្លួនមកធ្វើការដោះស្រាយមនៅប៉ុស្តិ៍ទន្លេបាសាក់

ភ្នំពេញៈ នារីវ័យក្មេងម្នាក់ ដែលមានសម្រស់ស្រស់ស្អាត ដែលរងគ្រោះដោយសារតែបុរសជាសង្សារបានប្រើអំពើហិង្សាដោយទាត់ធាក់ បង្កឲ្យមានរបួសស្នាម ពេលដែលមកជួបគ្នានិយាយរឿងខាងប្រុសចង់បែកផ្លូវនៅផ្សារអ៊ីអន កាលពីពេលកន្លងមកនោះ ពេលនេះគេបានឃើញនាងចូលខ្លួនមករកដំដោះស្រាយជាថ្មីម្តងទៀតជាមួយម្តាយ និងដោយមិនបានឃើញមានវត្តមានបុរសជាជនបង្កឡើយ នៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ កាលពីវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៧នេះ។

ក្រោយពីនារីម្នាក់ឈ្មោះ ឡ.គ.យ ហៅពីន អាយុ២៥ឆ្នាំ ជាមួយស្ត្រីវ័យចំណាស់ចំនួន២នាក់ទំនងជាម្តាយ និងជីដូន បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ឲ្យជួយរកយុត្តិធម៌ កាលពីរសៀលថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០១៧ កន្លងមកនេះ ដោយមានដាក់ពាក្យបណ្តឹងទៅលើបុរសជាសង្សារ ឈ្មោះ ខុង ចំរ៉ុង អាយុ២៧ឆ្នាំ ជាបុគ្គលិកណាហ្គា ស្នាក់នៅម្តុំវត្តក្រពើរហា ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយបានប្រើអំពើ ហិង្សាដោយទាត់ធាក់ទៅលើរូបនាង បណ្តាលឲ្យរងរបួសត្រង់ខ្មងជើងទាំង២ និង ដៃម្ខាង រងរបួសយ៉ាងធ្ងន់ធ្ងរនោះ។ នៅរសៀលថ្ងៃនេះដែរ គេបានឃើញវត្តមានរបស់នាង និងស្ត្រីវ័យចំណាស់ជាម្តាយម្នាក់ បានមកកាន់នគរបាលប៉ុស្តិ៍ទន្លេបាសាក់ជាថ្មីម្តងទៀត ដោយមិនបានឃើញមានវត្តមានរបស់បុរសជាសង្សារដែលរងការចោទប្រកាន់នោះ ចូលខ្លួនមកធ្វើការដោះស្រាយរឿងនេះនៅឡើយទេ។

តាមប្រភពព័ត៌មានពីស្ត្រីជាម្តាយបានប្រាប់ឲ្យដឹងថា ពេលនេះដែររូបគាត់ និងកូនស្រីរបស់គាត់ មកតាមការណាត់ជួបរបស់កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីរកដំណោះស្រាយ និងមិនទាន់បានធ្វើការកោះហៅ ឬទាក់ទងទៅនិងបុរសម្នាក់ដែលបានប្រើអំពើហិង្សាទៅលើកូនស្រីរបស់គាត់ឡើយ។ ពាក់ព័ន្ធទៅនឹងករណីបុរសម្នាក់បានប្រើអំពើហិង្សាទៅលើកូនស្រីរបស់គាត់កាលពីពេលកន្លងមកនេះ គឺនៅមិនទាន់មានដំណោះស្រាយនៅឡើយ ដោយគ្រាន់តែប្រាប់គាត់ឲ្យធ្វើការសម្រេចចិត្តជាថ្មី «ដោយតម្រូវឲ្យកម្លាំងមានសមត្ថកិច្ចហៅបុរសជាជនដៃដល់ មកធ្វើការសម្រុះសម្រួលគ្នាបញ្ចប់រឿងនៅត្រឹមប៉ុស្តិ៍ ឬក៏ចង់ឲ្យបញ្ជូនទៅថ្នាក់លើធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់វិញ»។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា «ពាក់ព័ន្ធទៅនឹងការឲ្យសម្រេចចិត្តនេះដែរ រូបគាត់មិនទាន់មានដំណោះស្រាយយ៉ាងណាឡើយ ដោយសុខចិត្តវិលត្រឡប់ទៅផ្ទះវិញ ដើម្បីធ្វើការពិភាក្សាគ្នាមួយនិងប្តីជាថ្មីម្តងទៀតសិន ចាំប្រាប់ជាក្រោយម្តងទៀត»។

គួបញ្ជាក់ថា កាលពីរសៀលថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០១៧ កន្លងមកនេះ នារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងទៅលើបុរសជាសង្សារម្នាក់ខាងលើបានប្រើអំពើហិង្សាទៅលើរូបនាង បង្កឲ្យមានរបួសស្នាមយ៉ាងធ្ងន់ធ្ងរ នៅកន្លែងផ្ញើរម៉ូតូក្នុងផ្សារអ៊ីអន កាលពីយប់ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ២០១៧ ខណៈដែលពួកគេណាត់គ្នាជួបនិយាយរឿងបុរសជាសង្សារចង់ផ្តាច់និស្ស័យស្នេហា ដែលមានជាង១ឆ្នាំមក ហើយជាមួយនិងងរូបនាងនោះ។

ក្រោយពីបុរសជាសង្សារបានប្រើអំពើហិង្សាទៅលើនាង បណ្តាលឲ្យមានរបួសស្នាមយ៉ាងធ្ងន់ធ្ងរួចហើយនោះ នាងក៏បានមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ឲ្យជួយរកយុត្តធ៌មឲ្យផងដែរ។ តែរហូតមកទល់នឹងពេលនេះគឺនៅមិនទាន់មានលទ្ធផលបែបណាឡើយ និងកម្លាំងមានសមត្ថកិច្ចក៏កំពុងតែដុតដៃដុតជើងក្នុងការរកយុត្តធ៌មជូននាងជាបន្តទៅទៀត៕

មតិយោបល់