ក្រុមជម្រើសជាតិហូរឡង់ បានធ្វើការបណ្តេញគ្រូបង្វឹកចាស់របស់ពួកគេលោក Danny Blind ចេញ បន្ទាប់ពីដឹកនាំហូរឡង់មិនទទួលបានលទ្ធផលល្អឡើយ។ Dick Adcocaat ត្រូវបានសហព័ន្ធកីឡាបាក់ទាត់របស់ហូរឡង់ (KNVB) ជ្រើសយករូបលោកឲ្យមកដឹកនាំក្រុមជម្រើសជាតិសារជាថ្មី។
ការសម្រេចចិត្តជ្រើសយកលោក Advocaat នេះដែរ បានធ្វើឡើងនៅក្រោយពេលដែលលោក Blind ដឹកនាំហូរឡង់ឲ្យបរាជ័យក្រោមស្នាដៃក្រុម ប៊ុលការី ២-០ ថ្មីៗនេះ។ ការបរាជ័យនេះ បានធ្វើឲ្យហូរឡង់ធ្លាក់មកនៅចំណាត់ថ្នាក់លេខ ៤ក្នុងពូលនៃការប្រកួតជម្រុះ World Cup ។ ក្រោមការដឹកនាំរបស់លោក Blind ក្រុមហូរឡង់ហាក់មិនទាន់បានទទួលជោគជ័យឡើយ ជាពិសេសក្រុមកំពុងប្រឈមនឹងការធ្លាក់ពីការប្រកួត World Cup ប្រសិនបើមិនមានដំណោះស្រាយទេនោះ។ ប្រឈមមុខជាមួយបញ្ហានេះ សហព័ន្ធបាល់ទាត់ហូរឡង់ បានសម្រឹចយកលោក Dick Advocaat មកដឹកនាំក្រុមជម្រើសជាតិជាលើកទី៣។
គួរបញ្ជាក់ផងដែរថា លោក Dick Advocaat មានវ័យ ៧០ឆ្នាំ កំពុងតែដឹកនាំក្រុម Fernabarche របស់ប្រទេសតួគី ហើយគាត់ធ្លាប់ដឹកនាំក្រុមជម្រើសជាតិហូរឡង់ឲ្យឈានដល់វគ្គ ៨ ក្រុមចុងក្រោយ World Cup 1994 និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro 2004។ ការវិលមកកាន់ជម្រើសជាតិហូរឡង់សារជាថ្មីនេះ ត្រូវបានគេរំពឹងថា លោក Dick Advocaat នឹងជួយហូរឡង់ឲ្យបានលេង World Cup 2018ខាងមុខនេះស្របពេលដែលហូរឡង់កំពុងប្រឈមនឹងវិបត្តិ។




មតិយោបល់