ព័ត៌មានជាតិ

ខ្សឹបៈ ដកគ្នាគេ ដាក់គ្នាអញ ធ្វើអីកយ!

ក្រុមមន្ត្រីនគរបាលនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានខ្សឹបប្រាប់មក នាយក្តាមប្រៃ យើងឲ្យដឹងថា បើទោះជាក្នុងរយៈពេលជិតកន្លះឆ្នាំមកនេះ លោកផ្កាយ៣ ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានរឹតបន្តឹងការងារ ឈានដល់ នាយ នាយរងនគរបាលក្នុងអង្គភាពតាមការិយាល័យនីមួយៗ ចំណុះឲ្យនាយកដ្ឋាន មានការងារធ្វើ រួមទាំងតម្រូវឲ្យចុះហត្ថលេខាមួយថ្ងៃ២ដង សម្រាប់ការវិវត្តន៍របស់អង្គភាពនេះក៏ដោយ។

ក្រុមមន្ត្រីខាងលើបានខ្សឹបប្រាប់ នាយក្តាមប្រៃ យើងឲ្យដឹងទៀតថា ទោះបីមានការកែប្រែផ្នែករដ្ឋបាលខ្លូះ ក៏នៅមានចំណុចខ្វះខាតមួយចំនួនរបស់លោកផ្កាយ៣ ចាន់ វាន់ធឿន ដែលធ្វើឲ្យរងនូវការរិះគន់ ខណៈមាននាយនគរបាលខ្លះត្រូវបានលោកប្រធានរូបនេះ ប្រើវិធីយកមាន់ព្រៃ កំចាយមាន់ស្រុក ពោលគឺដកគ្នាគេ ដាក់គ្នាឯង គ្នាគេឲ្យទៅអង្គុយកៀនជញ្ជាំងអានកាសែត ហើយដាក់គ្នាឯង ឲ្យមកអង្គុយកាន់កន្លែងខ្លាញ់ និងប្រមូលប្រភពសេដ្ឋកិច្ច ជាលក្ខណៈ អំពើពុករលួយ។

ក្រុមមន្ត្រីខាងលើបានខ្សឹបប្រាប់ នាយក្តាមប្រៃ យើងឲ្យដឹងទៀតថា នៅក្នុងអង្គភាពនាយកដ្ឋានខាងលើនេះលោកផ្កាយ៣ ចាន់ វណ្ណធឿន បានប្រព្រឹត្តិកំហុសធ្ងន់ធ្ងរមកលើមន្ត្រីក្រោមឱវាទរបស់ខ្លួន ពោលគឺលោកប្រធានបានដកចេញនូវមន្ត្រីសកម្មការងារ ដែលមិនមែនជាគ្នាគាត់ បក្ខពួកគាត់ដាក់ឲ្យទៅនៅកៀនជញ្ជាំងអានការសែត ហើយគាត់បានយកគ្នាគាត់ បក្ខពួកគាត់ មកឲ្យកាន់កន្លែងត្រូវប៉ាន់ កន្លែងខ្លាញ់ ដើម្បីជាភ្នែក ជាច្រមុះប្រមូលលុយពីបទលើ្មសសេដ្ឋកិច្ចឲ្យខ្លួន។

ប្រភពខាងលើបានខ្សឹបប្រាប់នាយក្តានប្រៃយើងទៀតថា មន្ត្រីដែលសកម្មការងារ និងមានស្នារដៃច្រើនក្នុងការបង្ក្រាបបទល្មើសសេដ្ឋកិច្ច ដែលគេស្គាល់ពីស្នាដៃគាត់នោះ គឺលោក ឡុង ស្រេង អនុប្រធាននាយកដ្ឋានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវបានលោកប្រធានដ៏មហិមាដកតួនាទីពីការគ្រប់គ្រងបង្កា បង្ក្រាប បទល្មើសសេដ្ឋកិច្ច ក៏ដូចជាទប់ស្កាត់ការហូរចូលនូវចំណីអាហារមានជាតិពុល ក្នុងរាជធានីភ្នំពេញឲ្យទៅនៅកៀនជញ្ជាំងអង្គុយអានការសែត ហើយលោកប្រធានដ៏អស្ចារ្យមហាលោតផ្លោះនោះ បានយកគ្នាគាត់ម្នាក់ គឺលោក អ៊ុំ មុនី ដែលគាត់មានតួនាទីជាអនុប្រធាននាយកដ្ឋានដូចគ្នា បន្ទាប់ពីលោក អ៊ុំ មុនី គ្មានការងារធ្វើជិត១០ឆ្នាំ ជាមួយនិងសតិអារម្មណ៍ផងដែរនោះ។

ប្រភពបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា លោក អ៊ុំ មុនី ជាមនុស្សរបស់លោកប្រធាននាយកដ្ឋានថ្មី ក៏លើកឲ្យកាន់តួនាទីរបស់លោក ឡុង ស្រេង ហើយ អ៊ុំ មុនី គឺជាអ្នកត្រួតមើលប្រភព និងប្រមូលសេដ្ឋកិច្ចដ៏ធំជាងគេ បើប្រៀបធៀបទៅនិងនាយនគរបាល ដែលចុះទៅតាមបណ្តាខេត្ត ឬផ្លូវជាតិមួយចំនួនក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ក្រុមនន្ត្រីនគរបាលទាំងនោះបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា ក្រុមមន្ត្រីនៅនាយកដ្ឋាននោះ គេកំពុងរង់ចាំមើលថា តើចំណាត់ការលោកផ្កាយ៣ ចាន់ វ៉ាន់ធឿន មានប្រសិទ្ធភាពទេ ទៅលើការតែងតាំងលោក អ៊ុំ មុនី តាមរយៈការប្តូរលិខិតបេសកកម្មថ្មីៗនេះ ជំនួសតំណែង លោក ឡុង ស្រេង និងទុកឱកាសឲ្យលោក ឡុង ស្រេង អង្គុយតែក្នុងម៉ាស៊ីនត្រជាក់នៅមួយកន្លែងនោះ បានអាយុកាលប៉ុន្មានឆ្នាំដែរ ព្រោះថា នៅរាជធានីភ្នំពេញប្រឈមទៅនឹងបទល្មើសសេដ្ឋកិច្ចជាច្រើន ហើយលោក ឡុង ស្រេង ក៏បានធ្វើកិច្ចការងារនេះអស់រយៈពេលច្រើនឆ្នាំ អាចជាកំហុសប្រមូលសេដ្ឋកិច្ចមិនត្រូវតាមតម្រូវការ ប៉ះឆ្នាំងបាយថ្នាក់លើ ឬអសមត្ថភាពការងារ ទើបថ្នាក់លើដកសេចក្តីទុកចិត្ត ហើយថ្នាក់លើទាញយកលោក អ៊ុំ មុនី មកធ្វើម្តង។

ក្រុមមន្ត្រីទាំងនោះបានខ្សឹបប្រាប់បញ្ជាក់ថា លោក អ៊ុំ មុនី មិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងដឹកនាំទៅលើនាយ នាយរងនគរបាល ស៊ើបអង្កេត តាមដានបង្កាបង្ក្រាប បទល្មើសសេដ្ឋកិច្ច និងចំណីអាហារមានជាតិពុល ប្រកបដោយតម្លាភាពនៅឡើយទេ ព្រោះសមត្ថភាពនៅមានកម្រិតនៅឡើយ។

ក្រុមមន្ត្រីនៃនាយកដ្ឋានខាងលើបានទម្លាយរឿងប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា លោក អ៊ុំ មុនី បានមកកាន់តួនាទីបានតែមួយរយៈខ្លីសោះ លោក ក៏បានចាប់យកលោក សាន សាធុការ ដែលជាដៃស្តាំរបស់ខ្លួន មានជំនាញខាងគាស់ ខាងគំរាមគេឯង និងប្រមូលលុយពីឈ្មួញរកស៊ី សម្រាប់ប្រមូលសេដ្ឋកិច្ចនៅក្នុងក្រុង ប៉ុន្តែគេពុំដឹងថា តម្រូវការរបស់លោក អ៊ុំ មុនី ឲ្យដៃជើងរបស់ខ្លួនរកឲ្យបាន ប៉ុន្មានក្នុង១ខែសម្រាប់ឡើងទៅលើនោះទេ?

ក្រុមមន្ត្រីនគរបាលទាំងនោះនៅបានខ្សឹបប្រាប់នាយក្តាមប្រៃយើងទៀតថាលោក អ៊ុំ មុនី បានរៀបចំរួចជាស្រេចឲ្យមន្ត្រីរបស់ខ្លួនដែលមានលោក សាន សាធុការ ដឹកនាំត្រូវធ្វើស្ថិតិពីចំនួនទីតាំងឃ្លាំងស្តុកទំនិញ ទំនិញនាំចូលរាជធានីភ្នំពេញ បង់ពន្ធគ្រប់ តាមផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ និងលេខ៦អា ក្នុងនោះសូម្បីមេឈ្មួញធំៗ មានដូចជា យាយញាប់ យាយលឹម យាយផុន ចែវី និងឧកញ៉ា គា ធី ដែលជាមេឈ្មួញរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធក្នុងកម្រិតខ្ពស់ តាមផ្លូវជាតិលេខ៥ ក៏ត្រូវចរចាគ្នា ដើម្បីចៀសពីការបង្ក្រាប ។ ប្រភពថា ឧកញ៉ា គា ធី មានរថយន្តដឹកទំនិញរាប់សិបគ្រឿងទាំងតូចទាំងធំសម្រាប់ជាមធ្យោបាយដឹកទំនិញ ភាគច្រើនបង់ពន្ធមិនគ្រប់ ។

ប្រភពបានខ្សឹបទៀតថា លោក អ៊ុំ មុនី មានសង្ឃឹមរាល់ប្រភពប្រមូលសេដ្ឋកិច្ចទៅលើលោក សាន សាធុការ ខណៈគាត់ធ្លាប់មានជំនាញ និងប្រវត្តិប្រមូលប្រាក់កន្លងទៅពីរាល់ការដឹកជញ្ជូនរបស់ឈ្មួញ ឆ្លងកាត់ផ្លូវជាតិលេខ១-២-៣និងផ្លូវជាតិលេខ២១០-១១០ បង្កបញ្ហាជាមួយ ឈ្មួញ លក់ដូរធ្វើអាជីវកម្មតាមមូលដ្ឋានទៀតផង។

បើទោះជាការពង្រឹងការងារដោយលោកផ្កាយ៣ ចាន់ វ៉ាន់ធឿន សម្រាប់នគរបាលនៅក្នុង នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចឲ្យមានការងារធ្វើ មានវិន័យគោរព តាមតួនាទី ភារកិច្ច ហើយគ្រប់ការិយាល័យមានការងារធ្វើក៏ដោយ ប៉ុន្តែអ្វីដែលជាការ លេចឮមិនសូវល្អនោះ ត្រង់ ថាសមត្ថកិច្ចដែលចុះតាមគោលដៅនីមួយៗ មានលិខិត បេសកកម្មត្រូវបង់ចំណូលស្ទើរតែ១គុណ២លើសពីពេលមុនៗទៅទៀត ។ ឧទាហរណ៍គ្រាន់តែប៉ុស្តិស្ទឹងត្រែងមួយមេគ្រប់គ្រងត្រូវរកឲ្យបានយ៉ាងតិចក៍៦ពាន់ដុល្លារដែរសម្រាប់បង់ជូនមេ ។ ដូច្នេះមន្ត្រីថ្នាក់ក្រោមត្រូវខំរកចំណូលគ្រប់រូបភាព។

ក្រុមមន្ត្រីនគរបាលទាំងនោះបានលើកឡើងថា ពូកគេចាំមើលលោក អ៊ុំ មុនី មនុស្សរបស់លោកប្រធាននាយកដ្ឋានមានទំនុកចិត្តអាច ប្រមូលប្រភពសេដ្ឋកិច្ច ទទួលលទ្ធផលបែបណា ឬក៏អាចនាំមកនូវក្តីកង្វល់សម្រាប់ ការរិះគន់ពីមជ្ឈដ្ឋានឈ្មួញ ក៏ដូចជាអាជីវករតូចតាចក្នុងការបង្ខំឲ្យបង់ប្រាក់ជាដើមនោះ ពីព្រោះនៅរាជធានីភ្នំពេញ មានទីតាំងស្តុកទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ ហូរចូល តាមបណ្តាផ្លូវជាតិ ដែលលោក អ៊ុំ មុនី ឲ្យលោក សាន សាធុការ ចាត់វិធានការប្រមូល ជ្រកក្រោមរូបភាពចុះស៊ើបអង្កេតតាមដាន បង្ការបង្ក្រាប បទល្មើសសេដ្ឋកិច្ច និងចំណីអាហារមានជាតិពុលនោះបានកម្រិតណានោះ?៕

មតិយោបល់