ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយបុកម៉ូតូពេញទំហឹង របួសធ្ងន់ម្នាក់

កណ្តាលៈ ករណី គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ខូចខាត ម៉ូតូ១គ្រឿងនិងរថយន្ត១គ្រឿង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៣និង២៥នាទី រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិតក្នុងភូមិ ឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

ដោយរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហេង ភេទប្រុស អាយុ២៤ឆ្នាំ(រត់គេចបាត់) មានទីលំនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ធ្វើដំណើរពី ត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានបត់ស្ដាំ ទៅទិសខាងកើត ហើយបានទៅបុកម៉ូតូ១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1G- 6404 បើកបរដោយឈ្មោះ ណាំ ព្រីង ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិសារាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលធ្វើដំណើរពី ត្បូងទៅជើង(ស្របទិសគ្នា) បណ្ដាលឲរបួសធ្ងន់ អ្នករបួស បានបញ្ចូនទៅព្យាបាលនៅពេទ្យបង្អែករការកោង។

ចំណែកម៉ូតូនិងរថយន្ត បានយកមករក្សាទុកនៅប៉ុស្តិ៍ព្រែកដំបង៕

មតិយោបល់