ផ្ទះ ព័ត៌មានជាតិ ហាយឡែនឌ័របើកល...

ហាយឡែនឌ័របើកលឿន បុកអ្នកដើរឆ្លងថ្នល់ ស្លាប់យ៉ាងរន្ធត់!

0

បាត់ដំបង: ភ្នាក់ងារ Post News ប្រចាំខេត្តបាត់ដំបង បានរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្តហាយឡែនឌ័រ បុកនាក់ដើរថ្មើជើង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥៧ ត្រង់ចំណុចក្រុមទី៥ ភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹថា ជនរងគ្រោះមានឈ្មោះ ដុំ អែម ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិបាល្ល័ងក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ មុនពេលកើតហេតុ គេឃើញមានរថយន្ត ម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-6634 បើកបរពីរទិសកើតឆ្ពោះទៅទិសខាងលិច ក្នុងល្បឿនយ៉ាងលឿន ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបុកអ្នកដើរថ្មើជើងនៅកន្លងផ្លូវខាងស្ដាំរថយន្ដ បណ្ដាលឲ្យអ្នកថ្មើជើងបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ជនបង្កបានរត់គេចខ្លួនបាត់ស្រមោលឈឹងតែម្ដង។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងនាំយករថយន្តមករក្សាទុក រង់ចាំការដោះស្រាយពេលក្រោយ។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...