ក្រុមយក្ស Real Madrid បានជោគជ័យក្នុងការនាំយកខ្សែប្រយុទ្ធវ័យ ១៦ឆ្នាំ Vinicius Junior របស់ប្រេស៊ីលមកកាន់ Bernabue ហើយនៅក្នុងតម្លៃខ្លួន ៣៨លានផោន ។ កីឡាករវ័យក្មេង Vinicius Junior នេះដែរក៏មានក្លិបធំៗមួយចំនួនចង់បានដែរដូចជា Arsenal, Chelsea និង Barcelona ដែលមានបំណងចង់បានកីឡាកររូបនេះ។
យោងតាម Talk Sports បានបញ្ជាក់ឲ្យដឹងថា Real Madrid បានចំណាយទឹកប្រាក់រហូតដល់ទៅ ៣៨លានផោន ក៍ប៉ុន្តែ Vinicius Junior មិនទាន់មកកាន់ Bernabue ភ្លាមៗទេ ដោយរង់ចាំដល់កីឡាកររូបនេះគ្រប់អាយុ ១៨ឆ្នាំសិន។ យ៉ាងណាក៍ដោយ ការនាំយក Vinicius នេះដែរ ត្រូវបានគេជឿជាក់ថា កីឡាកររូបនេះនឹងក្លាយជា Neymar ថ្មីសម្រាប់ Real Madrid ដោយយោងទៅលើទម្រង់លេង និងសមិទ្ធផល ដែល Vinicius កំពុងទទួលបាននៅពេលនេះ។
គួរបញ្ជាក់ផងដែរថា Vinicius Junior ជាកីឡាកររបស់ក្លិប Flamengo នៃក្របខណ្ឌ Serie A និងកំពុងលេងអោយជម្រើសជាតិប្រសុីលយុវជនអាយុក្រោម ១៧ឆ្នាំ និងធ្លាប់ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងកម្មវិធី Under-17 South American Championship។
មតិយោបល់