ប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមហ្វេសដែលបានចែកចាយគ្នាយ៉ាងព្រោងព្រាតពីមួយទៅមួយ ដោយបង្ហាញបុរសចំណាស់ម្នាក់ពាក់វ៉ែនតាខ្មៅ ពាក់អាវកាក់ពណ៌ក្រហមពីក្រៅ និងពាក់មួក តិចថាគាត់ជាតួហូលីវ៉ូតទៅ មិនមែនទេគាត់ជាអ្នកលក់ការ៉េមកី។
https://i1272.photobucket.com/albums/y389/domneng/Bang/2013-06-28_092550_zps32a73df2.jpg
កង់ខ្មែរកញ្ជាស់មួយ ដឹកធុងការ៉េមកី ដោយភ្ជាប់មកជាមួយនឹងក្បាលមេក្រូ ស្គរ ដែលជាឧបករណ៍យ៉ាងសំខាន់ សម្រាប់មប្រើដល់អាជីវកម្មលក់ការ៉េមកីរបស់គាត់។
វីដេអូឃ្លិបដែលបង្ហាញនោះមានរយៈពេល ៣ នាទី និង ៥៦ វិនាទី ដោយលោកពូចំណាស់នេះបានស្រែកច្រៀងបទល្ខោនបាសាក់ និងអាចធ្វើសំឡេងជាតួផ្សេងៗថែមទៀតផង។អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ គឺ គាត់អាចធ្វើភ្លេងដោយចេញពីមាត់របស់គាត់។
វីដេអូនេះដែរ គេស្តាបឭថា គាត់បានច្រៀងបទល្ខោនបាសាក់ ដែលទាក់ទង និងប្រធានបទ ជិវិតត្រូវតស៊ូ ដែលមិនខុសអីនឹងជីវិតរបស់គាត់ដែលពពាយនាយលក់ការ៉េមកី ក្នុងពេលបច្ចុប្បន្ននេះទេ។
គួរបញ្ជាក់ផងដែរថា លោកពូវ័យចំណាស់នេះ ត្រូវបានប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកធ្វើការអះអាងថា បច្ចុប្បន្ននេះគាត់រស់នៅក្នុងស្រុកព្រៃ ឈរ ខេត្ត កំពង់ចាម ដែលជាខេត្តសម្បូរ ដំណាំកៅ ស៊ូ និងម្រេច៕
ទស្សនាវីដេអូដូចខាងក្រោមនេះ៖
មតិយោបល់