ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនជាតិបរទេសម្នាក់ សង្ស័យប្រើថ្នាំហួសកម្រិតទៅវាយទូATM របស់ធនាគារABA

សមត្ថកិច្ចឃាត់ខ្លួនជនជាតិបរទេសម្នាក់ សង្ស័យប្រើថ្នាំហួសកម្រិតទៅវាយទូATM របស់ធនាគារABA

ភ្នំពេញៈ នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនជាតិបរទេសម្នាក់ សង្ស័យប្រើថ្នាំហួសកម្រិតទៅវាយទូATM របស់ធនាគារABA បន្ទាប់ពីបានទៅដកលុយ មិនចេញមួរម៉ៅក្ដៅក្រហាយបាន វាយបំបែកទូតែម្ដង។

ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១១ខែឧសភា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចមុខ ប្រៃសណីយ៍ ផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសជនជាតិបរទេសម្នាក់ ដែលមានអាយុប្រហែលជាង៤០ឆ្នាំ បានដើរតាមផ្លូវខាងលើ ក៏ស្រាប់តែមកដក លុយនៅទូរATM របស់ធនាគារABA មិនចេញមួរម៉ៅក្ដៅក្រហាយបានវាយបំបែកទូរតែម្ដង។

បន្ទាប់ឃើញហេតុការណ៍បែបនេះភ្លាមៗនោះ ប្រជាពលរដ្ឋនៅទីនោះបានរាយការណ៍ទៅសមត្ថកិច្ចបានមកឃាត់ខ្លួនជនបរទេសខាងលើដើម្បីយកទៅសាកសួរនៅប៉ុសិ៍នគរបាលវត្តភ្នំ និងបញ្ចូនបន្តទៅអធិការនគរបាលខណ្ឌដូនពេញ ចាត់ការតាមនិតីវិធីច្បាប់៕

មតិយោបល់